DMC ប្រកាស​ជ្រើសរើស​បុគ្គលិក​ពីរ​កន្លែង​ផ្នែក​ស្រាវជ្រាវ និង​ផលិតកម្ម​ផ្សព្វផ្សាយ​​​​ និពន្ធដោយ : ថ្មីៗ       September-19-2016, 10:48 am         120

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132DMC ប្រកាស​ជ្រើសរើស​បុគ្គលិក​ពីរ​កន្លែង​ផ្នែក​ស្រាវជ្រាវ និង​ផលិតកម្ម​ផ្សព្វផ្សាយ​​​​ដេ​ប៉ា​តឺ​ម៉​ង់​ ផ្សព្វផ្សាយ និង​សារគមនាគមន៍ ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​(DMC) ប្រកាស​ជ្រើសរើស​សហការី​ពេញ​ម៉ោង​ពីរ​នាក់​ដើម្បី​បម្រើការ​លើ​មុខងារ​ពីរ​ កន្លែង​រួមមាន សហការី​ទទួលបន្ទុក​ផ្នែក​ស្រាវជ្រាវ​( Research Associate) និង​សហការី​ទទួលបន្ទុក​ផ្នែក​ផលិតកម្ម​ផ្សព្វផ្សាយ (Media Production Associate)​។

​តាម​សេចក្តីប្រកាស​របស់ DMC សហការី​ផ្នែក​ស្រាវជ្រាវ (Research Associate) មាន​តួនាទី​វាយតម្លៃ​លើ​សកម្មភាពរ​បស់​សាស្ត្រាចារ្យ និង​និស្សិត​ជាប្រចាំ​, បណ្តុះបណ្តាល​ការស្រាវជ្រាវ​ឯករាជ្យ​, សម្របសម្រួល​គម្រោង​និស្សិត​ឆ្នាំ​ទី​៤ និង​ផ្តល់​ការពិគ្រោះ​យោបល់ និង​ការងារ​មួយចំនួន​ផ្សេងទៀត​។ ហើយ​បេក្ខជន​ដែល​ចាប់អារម្មណ៍​លើ​តួនាទី​នេះ ត្រូវមាន​លក្ខណសម្បត្តិ​មួយចំនួន​ដូចជា មាន​សញ្ញាបត្រ​អនុបណ្ឌិត​ពាក់ព័ន្ធ​វិទ្យាសាស្ត្រ​សង្គម និង​មនុស្សជាតិ ឬ សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ដែលមាន​បទពិសោធន៍​ផ្នែក​ស្រាវជ្រាវ​ច្រើន​ ឆ្នាំ​។​

​ក្នុងតួនាទី Research Associate នេះដែរ បេក្ខជន ក៏ត្រូវ​មានចំណេះ​ផ្នែក​ផ្សព្វផ្សាយ និង​ទំនាក់ទំនង​, សមត្ថភាព និង​ជំនាញ​ក្នុងការ​ប្រើប្រាស់​ភាសា​អង់គ្លេស និង​កុំព្យូទ័រ​សម្រាប់​ការងារ​ការិយាល័យ​, ធ្វើការ​តំណាង​ដេ​ប៉ា​តឺ​ម៉​ង​DMC នៅក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ សិក្ខាសាលា និង​សន្និសីទ និង​សមត្ថភាព​ក្នុងការ​ធ្វើការ​ឯកជន និង​ការងារ​ជា​ក្រុម​ផងដែរ​។

​ដោយឡែក​សម្រាប់​មុខងារ Media Production Associate វិញ ត្រូវមាន​តួនាទី សម្រួល​កិច្ចការ​អ្នក​បណ្តុះបណ្តាល ឬ​/​និង​វគ្គ​បណ្តុះបណ្តាល​ផលិតកម្ម​ផ្សព្វផ្សាយ​ឯករាជ្យ​រួមទាំង​ផ្នែក​ វីដេអូ និង​វិទ្យុ​, សម្របសម្រួល​ជាមួយនឹង​អង្គភាព​ផលិតកម្ម​, សម្របសម្រួល និង​សហការ​ជាមួយនឹង​ដៃគូ​អន្តរជាតិ​ក្នុងការ​អនុវត្ត​គម្រោង និង​ការងារ​មួយចំនួន​ផ្សេងទៀត​របស់​ដេ​ប៉ា​តឺ​ម៉​ង់​។​

​បេក្ខជន​មាន​ចំណាប់អារម្មណ៍​លើ​មុខងារ​នេះ ត្រូវមាន​លក្ខណសម្បត្តិ​ដូចជា សញ្ញាបត្រ​បរិញ្ញាបត្រ​ផ្នែក​កាសែត ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ទំនាក់ទំនង​,  បទពិសោធន៍​ផ្នែក​កាសែត​ពាក់ព័ន្ធ​នឹង​ផលិតកម្ម​ផ្សព្វផ្សាយ​, ជំនាញ​ខ្ពស់​លើ​ការកាត់ត​សំឡេង និង​វីដេអូ​, សមត្ថភាព​ប្រើប្រាស់​ភាសា​អង់គ្លេស​ខ្ពស់ និង​សមត្ថភាព​ធ្វើការ​ងារ​ជា​លក្ខណ​បុគ្គល និង​ក្រុម​ផងដែរ​។

​សូម​ជម្រាប​ផងដែរ​ថា បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍ និង​មានបំណង​ចង់​បម្រើការ​ក្នុងការ​មុខងារ​ដូច​រៀបរាប់​ខាងលើ​អាចដាក់​ពាក្យ (CV និង letter of interest) តាមរយៈ E-mail ឬ​អាចដាក់​ពាក្យ​នៅ​ការិយាល័យ​នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ផ្សព្វផ្សាយ និង​សារគមនាគមន៍៕

( អត្ថបទ​ពាណិជ្ជកម្ម )

ដេ​ប៉ា​តឺ​ម៉​ង់​ ផ្សព្វផ្សាយ និង​សារគមនាគមន៍ ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​(DMC) ប្រកាស​ជ្រើសរើស​សហការី​ពេញ​ម៉ោង​ពីរ​នាក់​ដើម្បី​បម្រើការ​លើ​មុខងារ​ពីរ​ កន្លែង​រួមមាន សហការី​ទទួលបន្ទុក​ផ្នែក​ស្រាវជ្រាវ​( Research Associate) និង​សហការី​ទទួលបន្ទុក​ផ្នែក​ផលិតកម្ម​ផ្សព្វផ្សាយ (Media Production Associate)​។