ជិះ​រថយន្ត​ទៅ​បុណ្យ​កាន់​បិណ្ឌ​សុខ​ៗ ស្រាប់​តែ​ឆេះ​រត់​ចេញ​ពី​ឡាន​សឹង​មិន​ទាន់​

ខេត្តបន្ទាយមានជ័យ៖ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ មានហេតុការណ៍ផ្ទុះឆេះរថយន្តដែលកំពុងធ្វើដំណើរទៅធ្វើបុណ្យកាន់បិណ្ឌដែលហេតុការណ៍បានកើតឡើងនៅមុខសាលាបឋមសិក្សាទំនប់(ក)៥ តាមបណ្ដោយផ្លូវទំនប់(ក)៥ ស្ថិតក្នុងភូមិទំនប់(ក)៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ ម៉ា សាវ៉ាត ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ មុនពេលកើតហេតុរថយន្តម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-3350 កំពុងបើកលើផ្លូវទំនប់(ក)៥ពីត្បូងទៅជើងក្នុងគោលបំណងយកចង្ហាន់ទៅវត្ត។

ប្រភពដដែលបានបន្តទៀតថាខណៈដល់កន្លែងកើតហេតុ ស្រាប់តែឆាបឆេះដោយមិនដឹងមូលហេតុ ធ្វើឲ្យអ្នកជិះក្នុងរថយន្តទាំងអស់រត់ចុះព្រោងព្រាតទាំងម្នាក់ៗ ភ័យស្លន់ស្លោយ៉ាងខ្លាំង តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អ្នកជិះទាំងអស់ទេ ខូចតែរថយន្តផ្នែកខាងមុខ៕
ជិះ​រថយន្ត​ទៅ​បុណ្យ​កាន់​បិណ្ឌ​សុខ​ៗ ស្រាប់​តែ​ឆេះ​រត់​ចេញ​ពី​ឡាន​សឹង​មិន​ទាន់​

ជិះ​រថយន្ត​ទៅ​បុណ្យ​កាន់​បិណ្ឌ​សុខ​ៗ ស្រាប់​តែ​ឆេះ​រត់​ចេញ​ពី​ឡាន​សឹង​មិន​ទាន់​

ជិះ​រថយន្ត​ទៅ​បុណ្យ​កាន់​បិណ្ឌ​សុខ​ៗ ស្រាប់​តែ​ឆេះ​រត់​ចេញ​ពី​ឡាន​សឹង​មិន​ទាន់​

ប្រភព៖ kqube

  • ជិះ​រថយន្ត​ទៅ​បុណ្យ​កាន់​បិណ្ឌ​សុខ​ៗ ស្រាប់​តែ​ឆេះ​រត់​ចេញ​ពី​ឡាន​សឹង​មិន​ទាន់​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/19  Category:កំសាន្ត
Tags: