កសិករយកគោយន្ត​ និងចាក់ស្រូវបិទផ្លូវជាតិលេខ៥

ប្រជាកសិករប្រមាណ ១ពាន់នាក់ យកគោយន្ត និងចាក់ស្រូវបិទផ្លូវជាតិលេខ៥ នៅចំណុចមុខសាលាឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ទាមទារឲ្យអាជ្ញាធរដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ចុះ និងរកទីផ្សារលក់ផលិតផលកសិផលរបស់ពួកគាត់។ ការបិទផ្លូវនៅម៉ោងជាង ១០ព្រឹកថ្ងៃទី១៨ កញ្ញា នេះ កើតឡើងបន្ទាប់ពីតម្លៃស្រូវធ្លាក់ចុះថោក និងគ្មានទីផ្សារ ស្របពេលដែលកសិករចាប់ផ្ដើមប្រមូលផលកសិផលរបស់ពួកគេ។

ការតវ៉ាបិទផ្លូវនេះ បណ្ដាលឲ្យកកស្ទះចរាចរណ៍ប្រមាណ ១៥គីឡូម៉ែត្រនៅលើផ្លូវជាតិលេខ៥ ដោយរថយន្តជាច្រើនគ្រឿងត្រូវឈប់មិនអាចបន្តដំណើរទៅមុខបាន។ ទោះយ៉ាងណា អាជ្ញធរខេត្តបាត់ដំបងបានចេញមកសម្រួលដោយអះអាងថានឹងដោះស្រាយបញ្ហានេះជូនពួកគាត់ក្នុងតម្លៃយ៉ាងសមស្រប ៕

fb_img_1474251760466

 

 

fb_img_1474251751758
fb_img_1474251780896
fb_img_1474251744338