គួរឲ្យតក់ស្លុត! ទូកដឹកអ្នកដំណើរ ១៥០នាក់ លិចចូលក្នុងទន្លេចៅប្រាយ៉ារបស់ថៃ បណ្តាលឲ្យមនុស្ស ១៣នាក់ស្លាប់ និងជាច្រើននាក់បាត់ខ្លួន (វីដេអូ)

(បាងកក)៖ ទូកដឹកអ្នកដំណើរមួយគ្រឿង ដែលមានមនុស្សជិះសរុប ១៥០នាក់ បានលិច ទៅក្នុងដងទន្លេមួយនៃខេត្តភាគកណ្តាលប្រទេសថៃ ក្នុងថ្ងៃអាទិត្យនេះ បានបណ្តាលឲ្យមនុស្ស សរុប ១៣នាក់ហើយបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ CNN នៅមុននេះបន្តិច នាយប់ថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០១៦។

មន្ត្រីប៉ូលិសជាតិថៃលោក Thanat Saengaroon បានប្រាប់ CNN ថាមនុស្សដែលស្លាប់ទាំង អស់នោះ គឺបានធ្វើដំណើរតាមទូកត្រឡប់មកពីធ្វើពិធីបុណ្យមួយដ៏ល្បីល្បាញនៅក្នុងខេត្ត។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មានម្នាក់គឺជាកុមារ ហើយរហូតមកដល់ពេលនេះ គេនៅមិនទាន់ កំណត់ចំនួនច្បាស់លាស់នៅឡើយទេ ថាតើមនុស្សប៉ុន្មាននាក់ទៀតកំពុងបាត់ខ្លួន។

ហេតុការណ៍ដ៏អកុសល្យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤៖០០នាទីរសៀលថ្ងៃ អាទិត្យនេះ ម៉ោងនៅទីក្រុងបាងកក ខណៈគ្រោះថ្នាក់បានកើតឡើងនៅក្នុងខេត្ត អាយុធ្យា ភាគកណ្តាលប្រទេសថៃ។ ដោយឡែកសម្រាប់អ្នកដែលនៅរស់ និងរងរបួស ក៏អាជ្ញាធរថៃ មិនទាន់បានបញ្ជាក់ឲ្យដឹងពីចំនួនច្បាស់លាស់នោះដែរ៕
គួរឲ្យតក់ស្លុត! ទូកដឹកអ្នកដំណើរ ១៥០នាក់ លិចចូលក្នុងទន្លេចៅប្រាយ៉ារបស់ថៃ បណ្តាលឲ្យមនុស្ស ១៣នាក់ស្លាប់ និងជាច្រើននាក់បាត់ខ្លួន (វីដេអូ)

គួរឲ្យតក់ស្លុត! ទូកដឹកអ្នកដំណើរ ១៥០នាក់ លិចចូលក្នុងទន្លេចៅប្រាយ៉ារបស់ថៃ បណ្តាលឲ្យមនុស្ស ១៣នាក់ស្លាប់ និងជាច្រើននាក់បាត់ខ្លួន (វីដេអូ)

ប្រភព៖ Fresh News

  • គួរឲ្យតក់ស្លុត! ទូកដឹកអ្នកដំណើរ ១៥០នាក់ លិចចូលក្នុងទន្លេចៅប្រាយ៉ារបស់ថៃ បណ្តាលឲ្យមនុស្ស ១៣នាក់ស្លាប់ និងជាច្រើននាក់បាត់ខ្លួន (វីដេអូ)已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/19  Category:កំសាន្ត
Tags: