ខែ​ភ្ជុំ​កាន់​បិណ្ឌ​..តែបែជា​បុរស​ម្នាក់​ ចង់​ក្លាយ​ប្រេត​ !! ចាប់រំលោភក្មេងស្រីអាយុ១០ឆ្នាំ ឆ្អែត​ ដើរចេញ​យ៉ាង​រំភើយ​..

ខេត្តពោធិ៍សាត់៖ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៨កញ្ញា២០១៦ ត្រង់ចំណុចកោះកោង ស្ថិតក្នុងភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ខែ​ភ្ជុំ​កាន់​បិណ្ឌ​..តែបែជា​បុរស​ម្នាក់​ ចង់​ក្លាយ​ប្រេត​ !! ចាប់រំលោភក្មេងស្រីអាយុ១០ឆ្នាំ ឆ្អែត​ ដើរចេញ​យ៉ាង​រំភើយ​..

ដោយបុរសល្មោភកាមចិត្តជាសត្វម្នាក់ត្រូវកម្លាំងនគរបាលជំនាញស្រុកក្រគរ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំ ចាប់ឃាត់ខ្លួនវាយខ្នោះនៅពេលបុរសល្មោភកាមរូបនេះ បានចាប់ក្មេងស្រីឃ្វាលសត្វក្របីនៅកន្លែងស្ងាត់ដាច់ស្រយាល។

យោងតាមសមត្ថកិច្ចឲ្យដឹងថា បុរសជាជនសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ បូរ សាធឿន អាយុ ២៩ឆ្នាំ រស់នៅភូមិទួលអន្តែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកជនរងគ្រោះឈ្មោះ ប ស រ អាយុ១០ឆ្នាំ រស់ភូមិ-ឃុំកើតហេតុ។

ប្រភពបានបន្តទៀតថា ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចឃើញថាក្មេងស្រីជាជនរងគ្រោះបានទៅឃ្វាល(មើល)សត្វក្របីជាមួយនិងប្អូនស្រីម្នាក់ទៀត ដែលទើបតែអាយុ៨ឆ្នាំ ត្រង់ចំណុចកើតហេតុ(កន្លែងស្ងាត់) ហើយឃើញបុរសសង្ស័យ(បូរ សាធឿន)ដើរតំរ៉ង់មករកពួកនាងៗ គ្រានោះពួកគេបាននាំបងប្អូនរត់តែត្រូវបានជននេះស្រែកហៅកុំឲ្យរត់ ទើបពួកគេឈប់រត់ហើយបុរសរូបនេះសួរពួកគេថាពួកឯងឃើញមនុស្សប្រុស២នាក់ដើរកាត់ទីនេះទេ? ក្មេងៗឆ្លើយថាអត់ឃើញទេ ភ្លាមនោះជនរូបនេះបានធ្វើសកម្មភាពចាប់នាងរំលោភ ដោយចាប់នាងអោបមិនឲ្យរើនិងមិនឲ្យស្រែក រួចចាប់ស្រាតខោខ្លួនឯងនិងខោរបស់ក្មេងបន្ទាប់មកធ្វើសកម្មភាពចាប់រំលោភតែម្តង ប៉ុន្តែមិនសុីជម្រៅនោះទេ រួចរាល់ហើយនោះជនបង្កក៏បានដើរទៅភូមិ ខណៈដែលប្អូនស្រីជនរងគ្រោះបានរត់មកប្រាប់ម្ដាយអំពីរឿងរ៉ាវ ហើយស្រ្តីជាម្ដាយបានរត់មករាយការណ៍និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ទើបកម្លាំងសហការគ្នាចុះស្រាវជ្រាវរកចាប់ខ្លួនបានភ្លាមៗតែម្ដង។

ប្រភពដដែលអះអាងបញ្ជាក់ទៀតថា ចំពោះជនសង្ស័យបានឆ្លើយសាភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពលើក្មេងរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលជំនាញស្រុកបំពេញសំណុំបែបបទដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ប្រភព៖ VD7

  • ខែ​ភ្ជុំ​កាន់​បិណ្ឌ​..តែបែជា​បុរស​ម្នាក់​ ចង់​ក្លាយ​ប្រេត​ !! ចាប់រំលោភក្មេងស្រីអាយុ១០ឆ្នាំ ឆ្អែត​ ដើរចេញ​យ៉ាង​រំភើយ​..已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/19  Category:កំសាន្ត
Tags: