ធ្ងន់កហើយ! អាមេរិកចង់ទម្លាក់គ្រាប់បែកសម្លាប់ពួក ISIS តែបែរជាត្រូវចំមូលដ្ឋានទ័ពស៊ីរី បណ្តាលឲ្យទាហាន ៦២នាក់ស្លាប់ ហើយនៅប្រឹងដោះសារទៀត

(វ៉ាស៊ីនតោន)៖ ប្រទេសរុស្ស៊ី បានអះអាងថា ការវាយប្រហារដោយកងទ័ពអាកាសនៃសម្ព័ន្ធមិត្ត អាមេរិក នៅក្នុងប្រទេសស៊ីរី មិនបានសម្លាប់ពួក ISIS ដូចការគ្រោងទុកនោះឡើយ តែវាបែរជាបានសម្លាប់ទាហានស៊ីរី អស់រហូតដល់ទៅជាង ៦០នាក់ ខណៈសង្គ្រាមពាក្យសម្តី ជាពិសេសការថ្កោលទោសពីរដ្ឋាភិបាលស៊ីរី ទៅលើទីក្រុងវ៉ាស៊ីនតោន កំពុងតែផ្ទុះឡើងយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយ CNN នៅមុននេះបន្តិច នាយប់ថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០១៦។

ការវាយប្រហារនៅថ្ងៃសៅរ៍ ទៅលើតំបន់ដែលស្ថិតនៅក្បែរព្រលានយន្តហោះ Deir Ezzor នៃប្រទេសស៊ីរីនោះ បានបណ្តាលឲ្យទាហានស៊ីរី ៦២នាក់ស្លាប់ ដែលពីដំបូងឡើងអាមេរិក បានប្រកាសថាខ្លួនបាន សម្រេចគោលដៅមួយទៀតហើយ ក្នុងការវាយប្រហារមូលដ្ឋានលាក់ខ្លួន របស់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS។
ធ្ងន់កហើយ! អាមេរិកចង់ទម្លាក់គ្រាប់បែកសម្លាប់ពួក ISIS តែបែរជាត្រូវចំមូលដ្ឋានទ័ពស៊ីរី បណ្តាលឲ្យទាហាន ៦២នាក់ស្លាប់ ហើយនៅប្រឹងដោះសារទៀត
ក្រោយពីដឹងថាបានវាយប្រហារខុស សហរដ្ឋអាមេរិកក៏បានសម្តែង ការសោកស្តាយជាពន់ពេក ចំពោះអ្វីដែលខ្លួន បានប្រព្រឹត្តដោយអចេតនា ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនក៏បានបកស្រាយវិញផងដែរថា ពីដំបូងឡើយ ខ្លួនបានកំណត់ទីតាំងច្បាស់លាស់ណាស់ គឺមួយសប្តាហ៍មុនការវាយប្រហារឯណោះ ហើយពួក ISIS ទំនងជាបានដឹងមុន និងធ្វើការភៀសខ្លួន ចេញមុនអាមេរិកទម្លាក់គ្រាប់បែក។

គួរបញ្ជាក់ថា ក្រៅពីការថ្កោលទោសរបស់ រដ្ឋាភិបាលស៊ីរីទៅលើអាមេរិកនោះ ប្រទេសរុស្ស៊ី ក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរ ជុំវិញការបកស្រាយសូមអភ័យទោសពីទីក្រុង វ៉ាស៊ីនតោន នោះ ដោយក្រសួងការបរទេសរុស្ស៊ីបានលើកឡើងថា «យើងបានចាត់ទុកអ្វី ដែលបានកើតមានឡើងថា ជាធម្មជាតិនៃការបដិសេធរបស់អាមេរិកទៅហើយ»៕

ប្រភព៖ Fresh News

  • ធ្ងន់កហើយ! អាមេរិកចង់ទម្លាក់គ្រាប់បែកសម្លាប់ពួក ISIS តែបែរជាត្រូវចំមូលដ្ឋានទ័ពស៊ីរី បណ្តាលឲ្យទាហាន ៦២នាក់ស្លាប់ ហើយនៅប្រឹងដោះសារទៀត已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/19  Category:កំសាន្ត
Tags: