អធិការបតីអាល្លឺម៉ង់៖ សហគមន៍អឺរ៉ុបកំពុង តែជួបគ្រោះថ្នាក់

អធិការបតីអាល្លឺម៉ង់៖ សហគមន៍អឺរ៉ុបកំពុង តែជួបគ្រោះថ្នាក់

សហគមន៍អឺរ៉ុបកំពុងតែជួបគ្រោះថ្នាក់និងបញ្ហារបស់ សហគមន៍នេះមិនអាចដោះស្រាយបាន នៅក្នុងជំនួបពិ ភាក្សារបស់មេដឹកនាំទាំងអស់។ទាំងនោះជាការប្រកាសរបស់អធិកាបតីអាល្លឺម៉ង អែនហ្គែលឡា ម៉ាគែល នៅក្នុង កិច្ចប្រជុំសហគមន៍អឺរ៉ុបនៅទីក្រុង Bratislava នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦។

កាលពីថ្ងៃទី១៦ ខែកញ្ញា សហគមន៍អឺរ៉ុបមាន២៧ប្រទេសបានជួបប្រជុំគ្នាលើក លែងតែអង់គ្លេសបានជួបប្រជុំគ្នានៅ ទីក្រុង Bratislva។ ប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំនេះគឺគម្រោងចាកចេញពីអឺរ៉ុបរបស់អង់គ្លេស។ ក្រៅពីនេះក៏បានពិភាក្សាអំពីជនភៀសខ្លួនសន្តិសុខ និងអភិវឌ្ឍន៍ សេដ្ឋកិច្ច។ក្នុងពេលជាមួយគ្នានេះសមាជិក ព្រឹទ្ធ សភាអឺរ៉ុបលោក Martin Schulz បានទទួលស្គាល់ថាអឺរ៉ុបកំពុងធ្លាក់ក្នុងតំណាក់កាលគ្រោះថ្នាក់អ្នកឯក ទេស សេដ្ឋកិច្ចធ្លាប់ទទួល បានពានរង្វាន់ណូបែលបានបញ្ជាក់ថា មិនមានអនាគតទៀតឡើយសម្រាប់សហ គមន៍ប្រទេសចាយប្រាក់រួមគ្នានេះអឺរ៉ូ។

លោក Joseph Stiglitz អតីតទីប្រឹក្សាជាន់ខ្ពស់របស់អតីតប្រធានាធិបតីអាមេរិកBill Clinton ធ្លាប់ទទួលបានពា នរង្វាន់ណូបែលសេដ្ឋកិច្ចពេលថ្មីៗនេះបានបញ្ជាក់ថា ប្រទេសចាយប្រាក់រួមអឺរ៉ូចាំបាច់ត្រូវតែ បញ្ចប់ដើម្បី រក្សា លំនឹងសេដ្ឋកិច្ចជៀសវាងវិបត្តិកាន់តែធ្ងន់ជាងនេះ។ លោក Joseph Stiglitz បញ្ជាក់ទៀតថាការណ៍ដែល អង់ គ្លេសចាកចេញពីសហ គមន៍អឺរ៉ុបនោះធ្វើឲ្យមានការផ្លាស់ប្តូរនៅ ក្នុងតំបន់ទាំងមូលហើយអាចជំរុញឲ្យ អឺរ៉ុប ធ្លាក់ក្នុងដំណាក់កាលនៃការដួលរលំ។ លោកបន្តទៀតថា អុីតាលីអាចជាប្រទេស បន្ទាប់ដើរតាមគន្លងរបស់ អង់គ្លេសចាក ចេញពីអឺរ៉ុប។ ទាំងនោះហើយអឺរ៉ុបគួរតែ ពិចារណាដើម្បីបញ្ចប់សហគមន៍នេះដោយស្ងប់ស្ងាត់ ចៀសវាង «គ្រោះមហន្តរាយ នយោបាយកើតឡើង»។

បើទោះបីទើបតែបានបង្កើតឡើងក្នុង រយៈពេល១៥ឆ្នាំ (១៩៩៩) សហគមន៍ ប្រទេសចាយប្រាក់រួមអឺរ៉ុបជាច្រើន លើកឡើងពីប្រសិទ្ធភាពនៃការនៃសហគមន៍ក្រោយពេលប្រឈមនិងវិបត្តិសេដ្ឋកិច្ចជាទ្រង់ទ្រាយធំនៅក្នុងឆ្នាំ២០០៨-២០០៩។ ទិន្នន័យជាផ្លូវការបានបង្ហាញថា នៅក្នុង ត្រីមាសទី២នេះកំណើនសេដ្ឋកិច្ចនៅតំបន់ចាយប្រាក់ អឺរ៉ូបាន ធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែមានការព្រួយបារម្ភចំពោះការចាកចេញរបស់អង់គ្លេសពីសហគមន៍អឺរ៉ុប ហើយនិងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ អីុតាលី និងបារាំង។

ទីភ្នាក់ងារស្ថិតិ Eurostat បានមាន ប្រសាសន៍ថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ ចាយប្រាក់អឺរ៉ូចំនួន១៩ប្រទេស បានធ្លាក់ចុះពី០,៦ភាគមកដល់០,៣ភាគរយនៅ ក្នុងរយៈពេល៣ខែចុងក្រោយនេះ។ក្រុមហ៊ុនទិន្នន័យ Factset បានឱ្យដឹង ថា ចំណូលប្រចាំត្រីមាសដែលមាន០,៣ភាគរយនេះគឺស្របនឹង ការព្យាកររបស់អ្នកវិភាគរបស់ក្រុម ហ៊ុន។

អ្នកវិភាគបានឱ្យដឹងនៅពេលដែលការព្យាករកាលពីខែមុនថា ភាពមិនច្បាស់លាស់នៃបញ្ហារបស់ប្រទេស អង់ គ្លេសបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង។ពួកគេបានបន្ថែមទៀតថាកត្តាទាំងនេះនឹងបន្តបង្កើត បញ្ហា ដល់កំណើនសេដ្ឋកិច្ច រហូតដល់ពេលដែលទំនាក់ទំនងរវាងសហ ភាពអឺរ៉ុបនឹងអង់គ្លេសត្រូវបានបញ្ជាក់។

បើប្រៀបធៀបនឹងឆ្នាំមុនសេដ្ឋកិច្ចរបស់ តំបន់ចាយប្រាក់អឺរ៉ូបានកើនឡើង១,៦ភាគ រយនៅក្នុងរយៈពេល៣ខែ ដល់ខែមិថុនា ពោលគឺជាតួលេខគ្មានការផ្លាស់ប្តូរពីការ ព្យាករកាលពីដំបូង។អាល្លឺម៉ង់ជាប្រទេសដែលមាន សេដ្ឋកិច្ចធំជាងគេបំផុតរបស់អឺរ៉ុបមានភាពល្អជាងការរំពឹងទុកជាមួយនឹងកំណើន០,៤ភាគរយនៅក្នុងត្រីមាស ទី២ពោលគឺធ្លាក់ចុះ ០,៧ភាគរយបើធៀបនឹងត្រីមាសទី១។

អេស្បា៉ញដែលមានសេដ្ឋកិច្ចកើនឡើង បន្ទាប់ពីស្ថិតក្នុងភាពជាប់គាំងអស់រយៈពេល ជាច្រើនឆ្នាំនោះបាន កើនឡើង០,៧ភាគ រយពោលគឺធ្លាក់ចុះពី០,៨ភាគរយកាលពីត្រីមាសទី១។ ពេលដែលអង់គ្លេសវិញទទួល បានកំណើន០,៦ភាគរយ បន្ទាប់ពីធ្លាក់ ចុះដល់០,៤ភាគរយ។ក្រោយពេលអង់គ្លេសបានសម្រេចចាក ចេញ ពីអឺរ៉ុបនោះធ្វើឲ្យសហគមន៍ដ៏ធំបំផុតលើពិភពលោកមួយនេះប្រឈមនឹងការ បែកបាក់គ្នាក្នុងពេលដែល វិបត្តិជាច្រើន កំពុងកើតឡើងនៅអឺរ៉ុបក្នុងនោះមានវិបត្តិជនភៀសខ្លួន និងសេដ្ឋកិច្ចជាដើម។

អ្នកវិទ្យាសាស្ត្រនយោបាយរុស្ស៊ីលោក Vitaly Tretyakov បានបញ្ជាក់ថា វាសនាសហគមន៍អឺរ៉ុបនាពេលនេះ មា នភាពល្អប្រសើរ តែពេលខាងមុខមិនអាចប្រសើរ ដូចនេះឡើយ។ លោក Vitaly Tretyakov បានបញ្ជាក់ថាស្ថា នភាពនៅអឺរ៉ុបមិនខុសអ្វីពីជោគវាសនារបស់អតីតសហភាពសូវៀតនោះឡើយ។ សូវៀតបានរស់រានមាន ជីវិត ជិត៧០ឆ្នាំ ជាពេលវេលាមួយយ៉ាងយូរ តែទីបំផុតក៏ត្រូវតែបែកបាក់។ ចំណែក សហគមន៍អឺរ៉ុបក៏ នឹងត្រូវ បែក បាក់ពេលមាន អាយុកាលដូចទៅនឹងសូវៀតគឺអំឡុងឆ្នាំ ២០២២ខាងមុខ។

រយៈពេល៧០ឆ្នាំមិនមែនជាពេលវេលាខ្លីនោះឡើយគឺត្រូវឆ្លងកាត់៣ជំនាន់មនុស្ស ដឹកនាំ។ជំនាន់ជីតាបាន ប ង្កើតឡើងនិងសាងសង់នូវអ្វីដែលថ្មីៗ។ ជំនាន់កូនចៅ ទទួលបានអ្វីដែលថ្មីៗពីជីតា ហើយប្រើ ប្រាស់វាមិន បាន គិតដល់ភាពខុសឆ្គងនោះឡើយ។ ចំណែកជំនាន់កូនចៅគឺមិនបាន មើលឃើញពីភាពល្អអត់ខ្ចោះ ដែលជំ នាន់ មុខបន្សល់ទុកនោះទេ។ លើសពីនេះទៅទៀតអ្នកជំនាន់ក្រោយបានបោះបង់ទស្សនៈ របស់អ្នកជំនាន់មុន បំផ្លា ញអ្វីដែលអ្នកជំនាន់ មុនខិតខំបង្កើតឡើងទីបំផុតក៏ដួលរលំ។ ប្រវត្តិសាស្ត្រសូវៀតបានវិវឌ្ឍដូចខាងលើ។ ពេល នេះសហគមន៍អឺរ៉ុបកំពុងតែធ្វើដំណើរ តាមគន្លងសូវៀតនៅពេលដ៏ខ្លីខាងមុខ ជំនាន់ក្រោយរបស់អឺរ៉ុប និងក្លាយ ជាកម្លាំងនយោបាយដ៏សំខាន់របស់សហគមន៍ ៕

ប្រភព ៖ nokorwatnews

  • អធិការបតីអាល្លឺម៉ង់៖ សហគមន៍អឺរ៉ុបកំពុង តែជួបគ្រោះថ្នាក់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/19  Category:កំសាន្ត
Tags: