បុរសម្នាក់ចងក.ធ្វើអត្ដឃាតនៅលើដើមស្វាយដោយមិនដឹងមូលហេតុ

ខេត្តកណ្ដាលៈ បុរសម្នាក់ពុំដឹងជាមានវិបត្ដិអ្វីដោះស្រាយមិនចេញ ក៏សម្រេចចិត្ដចងក.ធ្វើអត្ដឃាតនៅលើដើមស្វាយបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង២០និង៥០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះចងក.ធ្វើអត្ដឃាតឈ្មោះ ប៉ិច រឿន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះ កែ ផៃ អាយុ៥៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអង្គមាស ឃុំម្កាក់ ស្រុកអង្គស្នួល ។

បុរសម្នាក់ចងក.ធ្វើអត្ដឃាតនៅលើដើមស្វាយដោយមិនដឹងមូលហេតុ

ប្រភពដដែលបន្ដថា មុនពេលកើតហេតុវេលារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះបានចេញពីផ្ទះទៅស្ទូងស្រូវនៅឯស្រែ រហូតដល់វេលាម៉ោងប្រមាណ៦យប់ថ្ងៃដដែល ជនរងគ្រោះបានត្រឡប់មកផ្ទះវិញសុំលុយប្រពន្ធចំនួន២ពាន់រៀលយកទៅទិញស្រាផឹក ។ បន្ទាប់ពីផឹកស្រាស្រវឹងស្រឿងៗ ជនរងគ្រោះបានស្រែកឡូឡារដេញកូនៗឲ្យចុះពីលើផ្ទះ ខណៈនោះស្រ្ដីជាប្រពន្ធបានតបទៅជនរងគ្រោះជាប្ដីថា “បើដេញកូនចុះពីលើផ្ទះ អញក៏ចុះទៅដែ” ។

បុរសម្នាក់ចងក.ធ្វើអត្ដឃាតនៅលើដើមស្វាយដោយមិនដឹងមូលហេតុ

ប្រភពដដែលបន្ដទៀតថា ក្រោយពីនិយាយចប់ស្រ្ដីជាប្រពន្ធបានចុះទៅងូតទឹកហើយឡើងទៅផ្លាស់សម្លៀកបំពាក់នៅលើផ្ទះវិញ ។ មួយសន្ទុះក្រោយមកក៏ដើរប្រទះឃើញជនរងគ្រោះចងក.ស្លាប់នៅលើដើមស្វាយក្បែរផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។សមត្ថកិច្ចបច្ចេកទេសនិងវិទ្យាសាស្រ្ដស្រុកអង្គស្នួលក៏ដូចជាគ្រូពេទ្យប្រចាំមណ្ឌលសុខភាពឃុំម្កាក់ដែលចុះទៅពិនិត្យសាកសពជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក.ធ្វើអត្ដឃាតប្រាកដមែន មិនមានជាប់ពាក់ព័ន្ធទៅនិងបទល្មើសអ្វីផ្សេងឡើយ ។ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

បុរសម្នាក់ចងក.ធ្វើអត្ដឃាតនៅលើដើមស្វាយដោយមិនដឹងមូលហេតុប្រភព ៖ nokorwatnews

  • បុរសម្នាក់ចងក.ធ្វើអត្ដឃាតនៅលើដើមស្វាយដោយមិនដឹងមូលហេតុ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/19  Category:កំសាន្ត
Tags: