មុននឹង​ស្លាប់ ស្ត្រី​ម្នាក់នេះ​ចង់​ចែករំលែក​រឿង​រន្ធត់​ពី​ម៉ាស៊ីន​ថែ​ស្បែក​ឱ្យ​ស្ត្រី​គ្រប់គ្នា​ប្រុងប្រយ័ត្ន​

    ​អ្នក​មិន​បានដឹង​ទេ​ថា មនុស្ស ១០ លាន​នាក់​នៅ​អាមេរិក​ប្រើ​ម៉ាស៊ីន Tanning Salon រៀងរាល់ឆ្នាំ​។ នេះ​គឺជា​ចំនួន​ដ៏​ធំ​មួយ ហើយ​ពិតណាស់​ក្រុមហ៊ុន​ដែល​បង្កើត​របស់​នេះ​ឡើង​អះអាងថា​វា​មិន​ប៉ះពាល់​ដល់​សុខភាព និង​សុវត្ថិភាព​ជាជាង​ឡេ​ការពារ​ពន្លឺ​ថ្ងៃ​ទៅទៀត​។ ប៉ុន្ដែ​ការ​ទៅ​ដេក​នៅលើ​ម៉ាស៊ីន Tanning នេះ អាចជា​ប្រភព​នៃ​ជំងឺ​ស្បែក និង​សុខភាព​ផ្សេងៗ ហើយ​អ្នកជំនាញ​និយាយថា​វា​ជា​ការល្អ​ប្រសិនបើ​អ្នក​ទៅ​ហាលថ្ងៃ ៣០ នាទី​ជាជាង​ទៅ​នៅក្បែរ​ពន្លឺភ្លើង Solarium របស់​ម៉ាស៊ីន​នោះ ២ នាទី​។​

មុននឹង​ស្លាប់ ស្ត្រី​ម្នាក់នេះ​ចង់​ចែករំលែក​រឿង​រន្ធត់​ពី​ម៉ាស៊ីន​ថែ​ស្បែក​ឱ្យ​ស្ត្រី​គ្រប់គ្នា​ប្រុងប្រយ័ត្ន​

​    ​ដូច​ស្ត្រី​អាយុ ៥០ ឆ្នាំ​រូបនេះ​អ៊ីចឹង គាត់​បានចាប់ផ្ដើម​ទៅ​ហាង​កែ​សម្ផស្ស ២២ ឆ្នាំ​មកហើយៗ​បានកើត​ជំងឺមហារីក​ស្បែក​ដោយសារតែ​កាំរស្មី​របស់​ម៉ាស៊ីន​នេះ​។ លោកស្រី​ចង់បាន​មុខ​វ័យក្មេង និង​ស្បែក​ភ្លឺរលោង​ឥតឈប់ឈរ​។ លោកស្រី​មានឈ្មោះ​ថា Trenner ហើយ​ចង់​ចែករំលែក​រឿងនេះ​ឱ្យ​ស្ត្រី​គ្រប់រូប​បានដឹង​ពី​ផលប៉ះពាល់​របស់​ម៉ាស៊ីន​នេះ មុនពេល​លោកស្រី​ស្លាប់​ពី​ជំងឺមហារីក​ស្បែក​ធ្ងន់ធ្ងរ​។​

​    ​លោកស្រី​និយាយថា "​ខ្ញុំ​ចង់​និយាយថា ខ្ញុំ​មិនបាន​ថែខ្លួន​ឯង ប្រសិនបើ​ខ្ញុំ​ស្លាប់​ដោយសារតែ​ម៉ាស៊ីន​នេះ​"៕