ញាក់សាច់​ជាមួយ​គ្រឿងផ្សំ​បី​មុខ​នេះ​! ជួយ​មនុស្ស​សន្សំ​លុយ​ខែ​ភ្លៀង​បាន​ច្រើន​សម្បើម​ណាស់​

    ​ជាមួយ​វិធីសាស្ត្រ​ធម្មជាតិ​នេះ អ្នកនឹង​មិនត្រូវ​ការ​ទៅ​ឱសថស្ថាន​ដើម្បី​ទិញ​ថ្នាំ​ទេ ប្រសិទ្ធភាព​របស់​វា​ល្អ​ដូច​ថ្នាំ​ពេ​ទ្រ និង​មាន​សុវត្ថិភាព ១០០%​។ វា​ល្អ​ក្នុង​ការជំរុញ​ប្រព័ន្ធ​ភាពស៊ាំ និង​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រុនក្តៅ និង​ផ្ដាសាយ​អំឡុង​រដូវភ្លៀង​។​

​    ​* គ្រឿងផ្សំ​
​    ​- ខ្ញី​ទំហំ​ល្មម ១ មើម​
​    ​- ទឹកឃ្មុំ ៥០០ ក្រាម​
​    ​- ក្រូចឆ្មា ២ ផ្លែ​

​    ​* របៀប​ធ្វើ​
​    ​លាង​ក្រូចឆ្មា និង​កាត់​វា​ទាំង​សំបក បន្ទាប់​ចិត​សំបក​ខ្ញី​ចេញ និង​ហាន់​វា​ជា​ចំណិតៗ​។ យក​គ្រឿងផ្សំ​ដាក់​ក្នុង​ទឹក ១  លីត្រ​ជាមួយ​កែវ​មាន​គម្រប បន្ទាប់មក​ដាក់​ទឹកឃ្មុំ​ចូល​។ 

​    ​បិទ​គម្រប និង​ទុកចោល​ពេញ​មួយថ្ងៃ​។ អ្នក​អាច​យក​កែវ​នោះ​ទុក​ក្នុង​ទូទឹកកក​បាន​រហូត ១ ទៅ ២ ខែ ហើយ​វា​នឹង​ក្លាយ​ជែ​ល​ដូចជា​ចាហួយ​អ៊ីចឹង​។ 

​    ​* របៀប​ប្រើ​
​    ​សម្រាប់​មនុស្ស​ធំ​ទទួលទាន ២ ស្លាបព្រា​បាយ​ក្នុង​រៀង​ថ្ងៃ​។ សម្រាប់​ក្មេង ១ ទៅ ២ ស្លាបព្រា​កាហ្វេ​មួយថ្ងៃ​។ គ្រឿងផ្សំ​នេះ​នឹង​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​និង​ធ្វើឱ្យ​អ្នកមាន​សុខភាព​ល្អ ចៀស​ផុតពី​ជំងឺ​ខែ​ភ្លៀង ដូចជា​គ្រុន និង​ផ្តាសាយ​តូចធំ​ជាដើម​៕