អ្នក​ប្រើ iPhone 7 ជួប​បញ្ហា​ទូរសព្ទ​លាន់​លឺ​សំឡេង​ប្លែក

​ក្រោយ​ពី​ដាក់​លក់​ផ្លូវ​ការ​បាន​ប៉ុន្មាន​ថ្ងៃ​ អតិថិជន​មួយ​ចំនួន​ដែល​បាន​ទិញ​ iPhone 7 និង​ 7 Plus យក​ទៅ​ប្រើ​ប្រាស់​បាន​ជួប​ប្រទះ​បញ្ហា​​ចម្លែក​មួយ។

 

 

បញ្ហា​ចម្លែក​នោះ​គឺ iPhone 7 និង 7 Plus លាន់​លឺ​សំឡេង​នៅ​ពេល​ដែល​វា​បញ្ចេញ​កម្លាំង​ខ្លាំង។ សំឡេង​ដែល​បញ្ចេញ​នេះ​ត្រូវ​បាន​គេ​រៀបរាប់​ឲ្យ​ដឹង​ថា ដូច​ជា​សំឡេង​ស៊ឺៗ​ ឬ ងឺតៗ ហើយ​គេ​​ធៀបវា​​ទៅ​នឹង​សំឡេង​កង្ហារ​របស់​ CPU។

 

អ្នក​ដែល​ជួប​ប្រទះ​បញ្ហា​នេះ​ផ្ទាល់​បាន​ចែក​រំលែក​ពី​បញ្ហា​នេះ​នៅ​លើ​គណនី​ Twitter ដោយ​បង្ហោះ​ជា​សំឡេង ហើយ​គាត់​ក៏​បាន​ទាក់​ទង​ទៅ​សេវា​ AppleCare ​របស់​ Apple ដោយ​ខាង​ក្រុមហ៊ុន​ស្ម័គ្រ​ចិត្ត​ប្ដូរ​ទូរសព្ទ​ថ្មី​ជូន។​​​​​​​​

 

មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​កំណត់​បាន​ថា​បញ្ហា​កើត​មាន​តែ​នៅ​លើ​ទូរសព្ទ​មួយ​ចំនួន​ ឬ ក៏​បណ្ដាល​មក​ពី​បន្ទះ Chip A10 Fusion៕

 

ចុច​អាន៖ Len កាមេរ៉ា​ iPhone 7 មិន​មែន​​ត្បូង​កណ្ដៀង​ដូច Apple អះអាង​​ឡើយ

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​