​តិច​អត់​ដឹង​! ពេល​ចូល​វត្ត​កាន់​បិណ្ឌ​ គួរ​ធ្វើ​អ្វី​មុន​ខ្លះ?

រដូវ​ភ្ជុំ​បិណ្ឌ​មក​ដល់​ ពុទ្ធបរិស័ទ​គ្រប់​រូប​តែង​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ។ ពុទ្ធបរិស័ទ​មួយ​ចំនួន​ពេល​ចូល​ដល់​ក្នុង​វត្ត មិន​ដឹង​ថា​គួរ​ធ្វើ​អ្វី​មុន​គេ​នោះ​ទេ នៅ​ពេល​ចង់​​ប្រគេន​ចង្ហាន់​របស់​​ខ្លួន​ដល់​ព្រះ​សង្ឃ ដោយ​ខ្លះ​ចេះ​តែ​ប្រតិបត្តិ​តាម​គ្នា ខ្លះ​ទៀត​ក៏​ធ្វើ​ខុស​ទំនង​គេ​ឯង​ជា​ដើម។

 

លោក​អាចារ្យ​ សូរ សា​រ៉ុម​ នៅ​វត្ត​សិ​រី​សា​គរ​ក្នុង​ខេត្ត​ព្រៃ​វែង​ និយាយ​ថា ក្នុង​ចង្ហាន់​របស់​ពុទ្ធ​បរិស័ទ​តែង​មាន​បាយ​សម្ល ដូច្នេះ​ដំបូង​ឡើយ​ ពុទ្ធ​បរិស័ទ​ត្រូវ​យក​បាយ​ទៅ​រាប់​បាត្រ​ជា​មុន​សិន។ បន្ទាប់​មក សឹម​យក​ម្ហូប​ដាក់​លើ​តុ​សម្រាប់​ព្រះ​សង្ឃ។ ក្រោយ​មក រៀប​ចំ​នំ​នែក​ ផ្លែ​ឈើ​ ឬ​ទឹក​សុទ្ធ​ជា​ដើម​រួម​មាន​បច្ច័យ​ផង​យក​ទៅ​បង្សកុល​ឧទ្ទិស​ផល​បុណ្យ​នឹង​លោក​អាចារ្យ។ ចុង​បញ្ចប់​ ព្រះ​សង្ឃ​ធ្វើ​បទ​មនសិការ ពុទ្ធ​បរិស័ទ​ថ្វាយ​បង្គំ​ឧទ្ទិស​កុសល​ផល​បុណ្យ​ទាន​ទាំង​ឡាយ​ដល់​សាច់​ញាតិ​ដែល​ចែក​ឋាន​ទៅ​ឲ្យ​ជួប​តែ​សុខ​រៀង​រហូត។

 

​តិច​អត់​ដឹង​! ពេល​ចូល​វត្ត​កាន់​បិណ្ឌ​ គួរ​ធ្វើ​អ្វី​មុន​ខ្លះ?

 


​ប្រជាជន​កម្ពុជា​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​នេះ​​​មិនដែល​អាក់ខាន​ឡើយ គឺ​ចាប់​ពី​ថៃ្ង ១​រោច ខែ​ភទ្រ​បទ​រហូត​ដល់​ថៃ្ង​ទី ១៥​រោច​មាន​រយៈ​ពេល ១៥​ថៃ្ង ហៅ​ថា​បិណ្ឌ1, បិណ្ឌ2 … និង​ថៃ្ង​បញ្ចប់ គឺ​ជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​បាន​ធ្វើ​ឡើង​តាម​បែប​ព្រះ​ពុទ្ធសាសនា៕

 
 
​ដោយ​ លឹម សុ​នា