រក​ឃើញ​​ផ្លែសន្ទូច​​​​ចាស់​បំផុត​លើ​ផែន​ដី​ ជាង​២ម៉ឺនឆ្នាំ​នៅ​​រូង​ភ្នំ​​ជប៉ុន

​ក្រុម​បុរាណ​​វិទូ​មួយ​ក្រុម​​​ បាន​រក​ឃើញ​ផ្លែ​សន្ទូច​​​​​ចំណាស់​គ្មាន​ពីរ​​​លើ​ពិភព​លោក ​​​ក្នុង​រូង​ភ្នំ​មួយ​​​​​លើ​កោះ​​អូគីណាវ៉ា របស់​ជប៉ុន​ កាលពី​​ប៉ុន្មាន​ថ្ងៃ​​កន្លង​ទៅ​​ថ្មី​ៗ​នេះ។​

 

រក​ឃើញ​​ផ្លែសន្ទូច​​​​ចាស់​បំផុត​លើ​ផែន​ដី​ ជាង​២ម៉ឺនឆ្នាំ​នៅ​​រូង​ភ្នំ​​ជប៉ុន

ផ្លែ​សន្ទូច​​ធ្វើ​ដោយ​ដៃ​មនុស្ស​នេះ​​ មាន​អាយុ​កាល​​​ជាង​ ២៣ ០០០​​ឆ្នាំ​កន្លង​ទៅ ដែល​​​ឆ្លាក់​ចេញ​ពី​​សំបក​​​ខ្យង​សមុទ្រ រួម​​ទាំង​របស់​បុរាណ​​​ជា​ច្រើន​ផ្សេង​ទៀត​។ ក្រោយ​ប្រទះ​ឃើញ​​គេ​​​​សន្និដ្ឋាន​ថា ​​​កោះ​នេះ​​​ពិត​ជា​មាន​មនុស្ស​រស់​​នៅ​ យ៉ាង​តិច​ ៣០ ០០០​​​ឆ្នាំ​មុន។

 

បន្ទាប់​ពី​​រក​ឃើញ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ខាង​លើ​​ គេ​បាន​ស្នើ​​ឲ្យ​​មាន​ការ​ប្រើ​ប្រាស់​​​​បច្ចេកវិទ្យា​​​ទំនើប​​​​​ស្វែង​រក​មើល​​​​​​​​​នៅ​តំបន់​នោះ​បន្ថែម​ទៀត​​​។ ​ផ្លែ​សន្ទូច​​​​ដែល​គេ​​ធ្លាប់​គិត​ថា​ចំណាស់​ជាង​គេ​​បច្ចុប្បន្ន​​​ ត្រូវ​បាន​រក​ឃើញ​នៅ​​​ប្រទេស​ទីម័រ ​អាយុ​យ៉ាង​តិច​ ១៦ ០០០​ឆ្នាំ និង​​នៅ​​ប៉ាពូញូវហ្គីណេ ​អាយុ​​ ១៨ ០០០​​ឆ្នាំ៕

 

រក​ឃើញ​​ផ្លែសន្ទូច​​​​ចាស់​បំផុត​លើ​ផែន​ដី​ ជាង​២ម៉ឺនឆ្នាំ​នៅ​​រូង​ភ្នំ​​ជប៉ុន

កោះអូគីណាវ៉ា ប្រទេស​ជប៉ុន

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ BBC

  • រក​ឃើញ​​ផ្លែសន្ទូច​​​​ចាស់​បំផុត​លើ​ផែន​ដី​ ជាង​២ម៉ឺនឆ្នាំ​នៅ​​រូង​ភ្នំ​​ជប៉ុន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/19  Category:ជីវិតនិងសង្គម