ស្អែកនេះ​ ផ្លូវ​ទៅ​ស្រុក ចាប់​ផ្ដើម​គម្រោង​​​របស់​ខ្លួន​ហើយ

រំលង​មួយ​រាត្រី​នេះ​ទៅ ក្រុម​ការងារ “​ផ្លូវ​ទៅ​ស្រុក” ​នឹង​ចាប់​ផ្ដើម​គម្រោង​របស់​ខ្លួន ដែល​ជា​ផ្នែក​មួយ​ស្វះស្វែង​រក​ព័ត៌មាន​តាម​ភូមិ​ ស្រុក​មួយ​ចំនួន ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ទាំង​នោះ​ឲ្យ​គ្រប់គ្នា​បាន​ដឹង។

 

ស្អែកនេះ​ ផ្លូវ​ទៅ​ស្រុក ចាប់​ផ្ដើម​គម្រោង​​​របស់​ខ្លួន​ហើយ

 

“ផ្លូវ​ទៅ​ស្រុក” នឹង​ចេញ​ដំណើរ​ពី​ភ្នំពេញ​នៅ​ព្រឹកស្អែក ឆ្ពោះ​ទៅ​កាន់​ខេត្ត តាកែវ ដំបូង​គេ របស់​ក្រុម​ទី ១។ ក្រុម​នេះ​នឹង​ចំណាយ​ពេល​ជិត ៣ សប្ដាហ៍​ ដើម្បី​ប្រមូល​ព័ត៌មាន​នានា នៅ​ក្នុង​ខេត្ត​ចំនួន​ ៦ គឺ​ ខេត្ត​តាកែវ កំពត កែប ព្រះសីហនុ កោះកុង និង ខេត្ត​កំពង់ស្ពឺ។

 

អ្នក​ដែល​បាន​ឃើញ​ឈ្មោះ​ខេត្ត​របស់ខ្លួន​ខាង​លើ​នេះ តើ​មាន​អ្វី​ចង់​ឲ្យ​ក្រុម​ការងារ “ផ្លូវ​ទៅស្រុក​” ផ្សព្វផ្សាយ​? ​
 

ដូច្នេះ​បើ​មាន​ដំណឹង​ចង់​ផ្ដល់​ព័ត៌មាន​មក​កាន់​ក្រុមការងារ “ផ្លូវទៅស្រុក” សូម​ទាក់ទង​តាម​លេខ​ទូរសព្ទ​ពី​ខ្សែ​ខាង​ក្រោម​នេះ៖
 

-010 702 777
-015 373 673

 

 

សូមចុចអាន៖ Sabay ត្រៀម​ផ្ដល់​ដំណឹង​សម្បូរ​បែប​ ទូទាំង​ប្រទេស​តាម​រយៈ “ផ្លូវ​ទៅ​ស្រុក”

សូមចុចអាន៖ តោះ! ស្ដាប់​តារា និង កីឡាករ​ល្បីៗ និយាយ​ពី​ភាព​អស្ចារ្យ​ស្រុក​កំណើត​របស់​ខ្លួន​

សូមចុចអាន៖ ចង់​ដឹង​អត់​ថា “ផ្លូវ​ទៅ​ស្រុក” នឹង​ចាប់​ផ្ដើម​ខេត្ត​ណា​មុន​គេ?
 

ដោយ៖ Sabay