គ្រូ​បង្វឹក​ The Voice ថៃ​​​ម្នាក់​ពេញ​ចិត្ត​បេក្ខជន​ខ្លាំង​ចុច​ឡើង​ដាច់​ប៊ូតុង

Joey  ដែល​ជា​គ្រូ​បង្វឹក​ម្នាក់​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង The Voice Thailand បាន​ចុច​​ដាច់​ប៊ូតុង​បង្វិល​កៅអី ក្រោយ​ពេល​លោក​​ពេញ​ចិត្ត​បេក្ខជន​ម្នាក់​ ​ក្នុង​សប្ដាហ៍​ទី២ នៃ​វគ្គ​ Blind Auditions រដូវ​កាល​ទី​៥ កាល​ពី​ម្សិលមិញ។

 

គ្រូ​បង្វឹក​ The Voice ថៃ​​​ម្នាក់​ពេញ​ចិត្ត​បេក្ខជន​ខ្លាំង​ចុច​ឡើង​ដាច់​ប៊ូតុង

 

 

បេក្ខជន Simon បាន​លើក​យក​បទ​​​ជា​ភាសា​អង់គ្លេស​មាន​ចំណងជើង​ថា “Airplanes” មក​ច្រៀងនិង​ប្រើ​សមត្ថភាព​រ៉េប​យ៉ាង​ពិសេស ប៉ុន្តែ​ហាក់​គ្មាន​គ្រូ​បង្វឹក​ណា​ម្នាក់​ចាប់​អារម្មណ៍ មាន​តែ Joey ម្នាក់​គត់​ដែល​ចុច​​ប៊ូតុង​រហូត​ទាល់តែ​ដាច់។ នេះ​មាន​ន័យ​ថា​ Simon ត្រូវ​ក្លាយ​ជា​កូន​ក្រុម​របស់ Joey ដោយ​សារ​គ្មាន​គ្រូ​បង្វឹក​ចុច​បង្វិល​កៅអី​ដើម្បី​ដណ្ដើម​។

 

ស្របគ្នា​នេះ​ដែរ​ បេក្ខជន​ម្នាក់​ទៀត ក៏​​លេចធ្លោ​មិនធម្មតា​ដែរ​ ក្នុង​សប្ដាហ៍​ជាមួយ​គ្នា គេ​មាន​ឈ្មោះ Night បាន​លើក​យក​បទ “Highway to Hell” ដែល​ជា​ចង្វាក់​រ៉ុក​​របស់​ក្រុម AC/DC ​មក​ប្រឡង។ Night បាន​ស្រែក​​កក្រើក​ឆាក​ប្រឡង និង​មាន​គ្រូ​បង្វឹក​៣​រូប​ចុច​ប៊ូតុង​យក​គេ។​ តែ​ចុង​ក្រោយ​គេ​សម្រេច​យក​គ្រូ​បង្វឹក​ Kong ដើម្បី​ដឹក​ដៃ​គេ​ទៅ​វគ្គ​បន្ត៕

 

 

ចុចអាន៖បេក្ខនារី​ The Voice ថៃ​ច្រៀង​បទ Adele យ៉ាង​​លន្លង់លន្លោច​​​គ្រូ​បង្វឹក​ពេញ​ចិត្ត​ទាំង​៤

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ The Voice Thailand Channel ​​
​​​​
​​​​​​