ព្រីម លីហ្សា តូច​ចិត្ត​ ត្បិត​គេ​​ថា​​នាង​ប្រដូច​ខ្លួន​នឹង​ Selena Gomez

ព្រីម លីហ្សា បាន​បញ្ជាក់​មក​កាន់​ Sabay ថា ​នាង​តូច​ចិត្ត​ដែល​គ្រប់​គ្នា​មាន​ការ​យល់​ច្រឡំ​ និង​បន្ទោស​បង្អាប់​រឿង​នាង​យក​ខ្លួន​ទៅ​ប្រដូច​នឹង​តារា​បរទេស Selena Gomez។

 

តារា​និយម​ប្រើ​របស់ ​Brand រូប​នេះ​ ប្រាប់​ថា​ មាន​ទស្សនិកជន​ជា​ច្រើន​រិះ​គន់​ខ្លាំង​ៗ​មក​លើ​រូប​នាង ​ពី​រឿង​មិន​ចេះ​ប្រមាណ​ខ្លួន​ និង​រូប​សម្រស់ ​ក្រោយ​មាន​ផេគ PrimLyza Office បាន​បង្ហោះ​រូប​មួយ​សន្លឹក​​ភ្ជាប់​នឹង​ឃ្លា​មួយ​ថា​ “អ្នក​ខ្លះ​ ថា​រូប​នេះ​ស្រដៀង​ នឹង​តារា​ចម្រៀង​ល្បី​ម្នាក់​លើ​ពិភពលោក​ ដឹង​ថា​តារា​ចម្រៀង​ណាទេ?”។ ចំណុច​​​នេះ​ នាង​អះអាង​ថា​ មិនមែន​ជា​ផេគ​ពិត​ប្រាកដ​របស់​នាង​ឡើយ។

 

ព្រីម លីហ្សា តូច​ចិត្ត​ ត្បិត​គេ​​ថា​​នាង​ប្រដូច​ខ្លួន​នឹង​ Selena Gomez

 ផេគ​នេះ ព្រីម​ លីហ្សា អះអាង​ថា​មិនមែន​ផេគ​ពិត​របស់​នាង​ឡើយ

 

តារា​សាច់​ស​ខ្ចី​ខាងលើ​បន្ថែម​ទៀត​ថា​ ធម្មតា​មិន​ដែល​មាន​តារា​ណា ​​និយាយ​លើក​ជើង​ខ្លួន​ឯង ​​ថា​​​មាន​រូប​រៀង​ និង​មុខ​មាត់​ដូច​គេ​បែប​នេះ​ទេ។ ប៉ុន្តែ​ Page ​ដែល​បាន​ផុស​សរសេរ​ដូចជា​លើស​បន្តិច៖ “ខ្ញុំ​មាន​តែ​ផេគ​មួយ​គត់ ហើយ​ Page ​ដែល​ផុស​សរសេរ​ថា​ខ្ញុំ​មាន​រូប​រៀង​ស្រដៀង​នឹង​តារា​បរទេស Selena ​មិន​មែន ​Page​ ខ្ញុំ​ទេ តែ​ខ្ញុំ​ក៏​មិន​បាន​ប្រកាន់​ខឹង​គាត់​ដែរ​ គ្រាន់​តែ​អន់​ចិត្ត​​ ​បើ​យក​ឈ្មោះ​ខ្ញុំ​លេង​ ឬ ក៏​ជា ​Fans សុំ​កុំ​លេង​អ្វី​ដែល​ជ្រុល​ជ្រួស​ ហើយ​ខ្ញុំ​ក៏​មិន​ទទួល​ខុស​ត្រូវ​លើ​ Page​ មួយ​នោះ​ដែរ​”៕

 

ព្រីម លីហ្សា តូច​ចិត្ត​ ត្បិត​គេ​​ថា​​នាង​ប្រដូច​ខ្លួន​នឹង​ Selena Gomezព្រីម លីហ្សា ថា​នេះ​ជា​ផេគ​ពិត​របស់​នាង​

 

អត្ថបទ៖ ថា ម៉ាលីដា​

​​