Fan Bingbing ស្អាត​ដូច​ម្ចាស់ក្សត្រី​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​អេស្ប៉ាញ

តារា​សម្ដែង​ស្រី​លំដាប់ A របស់​ចិន Fan Bingbing បាន​ទាក់ទាញ​រាល់​ចំណាប់​អារម្មណ៍​របស់​អ្នក​គ្រប់​គ្នា​នៅ​ពេល​បង្ហាញ​ខ្លួន​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ San Sebastian នា​ពេល​ថ្មី​ៗ​នេះ។

 

Fan Bingbing ស្អាត​ដូច​ម្ចាស់ក្សត្រី​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​អេស្ប៉ាញ

កាល​ពី​ថ្ងៃ​ទី​១៧​ខែ​កញ្ញា​កន្លង​ទៅ​នេះ តារា​សម្ដែង​ល្បី​ឈ្មោះ Fan Bingbing បាន​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ San Sebastian ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ប្រទេស​អេស្ប៉ាញ។ កម្មវិធី​ឆ្នាំ​នេះ មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ពី​សិល្បករ​មក​ពី​ទូទាំង​ពិភពលោក។ មិន​ត្រឹម​តែ​ចូល​រួម​ក្នុង​តួនាទី​ជា​ភ្ញៀវ​កិត្តិយស​នោះ​ទេ តួ​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” ថែម​ទាំង​បាន​ជាប់​ជា​បេក្ខភាព​សម្រាប់​រង្វាន់ តារា​សម្ដែង​ស្រី​ល្អ​ជាង​គេ​ក្នុង​រឿង “I Am Not Pan Jin Lian” ទៀត​ផង។

បង្ហាញ​មុខ​នៅ​លើ​ឆាក​អន្តរជាតិ​លើក​នេះ ស្រី​ស្អាត​អាយុ​៣៥​ឆ្នាំ បាន​ស្លៀក​រ៉ូប​ពណ៌​ខៀវ​ទឹក​សមុទ្រ ទាក់ទាញ​អស់​ចំណាប់​អារម្មណ៍​របស់​អ្នក​កាសែត​នៅ​ទី​នេះ។ អម​ដំណើរ Fan Bingbing លើក​នេះ​គឺ​តារា​សម្ដែង Li Chen មិត្ត​ប្រុស​របស់​នាង តែ​លោក​មិន​បាន​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី​នោះ​ទេ៕

 

Fan Bingbing ស្អាត​ដូច​ម្ចាស់ក្សត្រី​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​អេស្ប៉ាញ

 

Fan Bingbing ស្អាត​ដូច​ម្ចាស់ក្សត្រី​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​អេស្ប៉ាញ

 

Fan Bingbing ស្អាត​ដូច​ម្ចាស់ក្សត្រី​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​អេស្ប៉ាញ

 

Fan Bingbing ស្អាត​ដូច​ម្ចាស់ក្សត្រី​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​អេស្ប៉ាញ

 

Fan Bingbing ស្អាត​ដូច​ម្ចាស់ក្សត្រី​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​អេស្ប៉ាញ

 

Fan Bingbing ស្អាត​ដូច​ម្ចាស់ក្សត្រី​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​អេស្ប៉ាញ

 

Fan Bingbing ស្អាត​ដូច​ម្ចាស់ក្សត្រី​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​អេស្ប៉ាញ

 

Fan Bingbing ស្អាត​ដូច​ម្ចាស់ក្សត្រី​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​អេស្ប៉ាញ

 

ចុចអាន៖ដោយ​សារ​តែ Fan Bingbing មិត្ត​ប្រុស​ត្រូវ​បាត់បង់​តំណែង​តួឯក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖eva