ព្រាប សុវត្ថិ ចេញ​មុខ​បញ្ចប់​ការ​យល់​ខុស លើ​​ការ​ប្រើ​ឈ្មោះ​របស់​លោក​

លោក ព្រាប សុវត្ថិ បានបញ្ជាក់​ប្រាប់​ Sabay នៅ​ព្រឹក​នេះ ដើម្បី​បញ្ចប់​ការ​ប្រើ​ឈ្មោះ​របស់​លោក​ខុស នៅ​ក្នុង​អត្ថបទ​សារព័ត៌មាន​នានា ដោយ​អះអាង​ថា ឈ្មោះ​របស់​លោក មុ​ន​ពេល​ចូល​សិល្បៈ​ និង​ក្រោយ​ចូល​សិល្បៈ​ គឺ​ ព្រាប សុវត្ថិ ដូច​គ្នា មិន​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​អ្វី​នោះ​ទេ​។

 

ការ​លើកឡើង​របស់​កំពូល​តារា​ចម្រៀង​ខាង​លើ​នេះ ព្រោះ​កន្លង​មក​មាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា​មុន​ពេល​ចូល​សិល្បៈ​លោក​ មាន​ឈ្មោះ​ “ស្នាយ” ពេល​ចូល​សិល្បៈ​ទើបប្តូរ​ឈ្មោះ​ទៅ​ជា​ព្រាប​ សុវត្ថិ។

 

ព្រាប សុវត្ថិ ចេញ​មុខ​បញ្ចប់​ការ​យល់​ខុស លើ​​ការ​ប្រើ​ឈ្មោះ​របស់​លោក​

 

លោក ព្រាប សុវត្ថិ បាន​ប្រាប់​ Sabayន្ថែម​ថា​ ” ឈ្មោះ​ ​ ព្រាប សុវត្ថិ ជាឈ្មោះ​កំណើតដែល​​លោក​ប៉ា អ្នកម៉ាក់​បង​ គាត់​ស្រឡាញ់​កូន​ ពួកគាត់​ទាំង​ពី​របាន​រក​ឈ្មោះ​នេះ ​ទុ​ក​សម្រាប់​ដាក់​ឲ្យ​បង​មុន​ពេល​បង​កើត​ ហើយ​នៅ​ពេល​ម៉ាក់​​បងគាត់​កើត​បង​​មក​គឺ​ពួកគាត់​បាន​ដាក់​ឈ្មោះ​ឲ្យ​បង​ថា​ ព្រាប សុវត្ថិ​ នេះ​តែ​ម្តង​ទៅ​ណា​អូន​។

 

ព្រាប សុវត្ថិ ចេញ​មុខ​បញ្ចប់​ការ​យល់​ខុស លើ​​ការ​ប្រើ​ឈ្មោះ​របស់​លោក​

 

លោក បន្តថា “ចំណែក​ឯ​ឈ្មោះ​ស្នាយ គឺ​ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​បង​​ដែល​ម្តាយ​របស់​បង​គាត់​ពពោះ​​រូប​បង​ ហើយ​គាត់​ឆ្លង​ទន្លេ​នៅ​ក្រោម​ដើម​ស្នាយ​ទើប​គាត់​ហៅ​បង​ថា​ស្នាយ ហើយ​បង​សូម​បញ្ជាក់​ត្រង់​នេះ​បន្តិច​ឈ្មោះ​ ស្នាយ មិន​មែន​ជា​ឈ្មោះ​របស់​បង​មុន​ពេល​ចូល​សិល្បៈ​នោះ​ទេ​ មុន​ពេល​ចូល​សិល្បៈ​បងឈ្មោះ​ព្រាប សុវត្ថិ នៅ​ពេល​បាន​ចូល​សិល្បៈ​បង​នៅ​តែ​ឈ្មោះ​ព្រាប សុវត្ថិ ដដែល​មិន​បាន​ប្តូ​រទេ​អូន”៕

 

អត្ថបទ៖ ឆុង ស៊ីណាន ​​​​


​​​​