Len កាមេរ៉ា iPhone 7 មិនមែនត្បូងកណ្តៀងដូច Apple អះអាងឡើយ

ថ្មីៗនេះ JerryRigEverything គណនី YouTube ដ៏ល្បីឈ្មោះមួយខាងធ្វើតេស្តទូរសព្ទ បានធ្វើតេស្តភាពឆ្កូតទៅលើ iPhone 7 លើផ្នែកជាច្រើនដូចជា ភ្លើង LED, ឡេនកាមេរ៉ា, ប៊ូតុង និង រន្ធស្ដាប់សំឡេងជាដើម។

នៅពេលដល់វគ្គធ្វើតេស្តឡេនកាមេរ៉ា និង ប៊ូតុង Home ដោយប្រើឧបករណ៍ Moh លទ្ធផលបញ្ជាក់ថាទាំងឡេនកាមេរ៉ា និង ប៊ូតុង Home មិនមែនច្នៃចេញពីត្បូងកណ្ដៀងដូចដែល Apple លើកឡើងនោះទេ។ ទាំងឡេនកាមេរ៉ា និង ប៊ូតុង Home បានចាប់ផ្ដើមឆ្កូតនៅពេលធ្វើតេស្តជាមួយឧបករណ៍ Moh នៅកម្រិតទី ៦ ដែលនេះបញ្ជាក់ថាវាមិនមែនជាត្បូងកណ្ដៀង។

នៅលើវិបសាយ Apple ដែលនិយាយពីលក្ខណៈសម្បត្តិទូរសព្ទ iPhone 7 បានសរសេរថា iPhone ជំនាន់ចុងក្រោយមានបន្ទះ Len កាមេរ៉ាជាប្រភេទត្បូងកណ្ដៀង ប៉ុន្តែតាមពិតទៅវាជាសារធាតុតែមួយដែលប្រើលើអេក្រង់ទូរសព្ទ៕

ប្រភព៖ sabay


Related Posts