សម្តេច ហ៊ុន សែន​ថា ខ្លួន​ចរិត​ដូច​លោក Rodrigo Duterte និពន្ធដោយ : រុង រឿង       September-19-2016, 11:27 am         8009

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្តេច ហ៊ុន សែន​ថា ខ្លួន​ចរិត​ដូច​លោក Rodrigo Duterteសម្តេច ហ៊ុន សែន នៅខាងឆ្វេង លោក Rodrigo Duterte នៅខាងស្តាំ។ រូបថតពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជា​សាធារណៈ​ថា សម្តេច​មាន​ចរិត​ដូច​លោក​ប្រធានាធិបតី​ហ្វីលីពីន ។ ការលើកឡើង​របស់​ស​ម្តេច ហ៊ុន សែន បែបនេះ បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល ប្រតិកម្ម​នឹង​ការ​គំរាម​ធ្វើបាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សម្តេច​ស្វាគមន៍​ការ​គំរាម​នេះ តែ​ស​ម្តេច​នាយករដ្ឋមន្រ្តី​ឆ្លៀត​ផ្តាំទៅ​​បរទេស​កុំ​ឲ្យ​លូកដៃ​ចូល​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា​។

និយាយដល់​​បញ្ហា​លូក​ដៃ​ផ្ទៃ​ក្នុង​នេះហើយ ទើប​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​បញ្ញា​ជាតិ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រមុខ​បក្ស​កាន់អំណាច​រូបនេះ បានបញ្ជាក់​អំពី​អត្ត​ចរិត​របស់​សម្តេចដូច​លោក​ប្រធានាធិបតី​ហ្វីលីពីន​យ៉ាងនេះ​ថា​៖« ខ្ញុំ​មិន​ធ្វើ​ដល់​ថ្នាក់​ប្រធានាធិបតី​ហ្វីលីពីន​នោះទេ​។ តែ​ខ្ញុំ​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​ត្រូវ​គ្នា​ណាស់​។ ខ្ញុំ​ថា យើង​ចរិត​ដូចគ្នា​»​។

​សូម​ស្តាប់​ប្រសាសន៍​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខាងក្រោម​៖