Jose Mourinho ​បង្កើត​កំណត់​ ​ត្រា​អាក្រក់​សម្រាប់​ខ្លួន​ឯង​ លើក​ដំបូង​ក្នុង​ពេល​ ១៤​ឆ្នាំ​ចុង​ក្រោយ (មានវីដេអូ)

សូមទស្សនាវីដេអូ ៖

បន្ទាប់ពីដឹកនាំ Man Utd ចាញ់ក្រុម Watford ៣ទល់១ នៅល្ងាចថ្ងៃអាទិត្យនេះ បានបង្ហាញថា Jose Mourinhoបានដឹកនាំការប្រកួតចាញ់បីដងជាប់ៗគ្នា ជាលើកដំបូងនៅរដូវកាលតែមួយក្នុងរយៈពេល១៤ឆ្នាំ។ការបាត់បង់៣ពិន្ទុក្នុងកីឡដ្ឋាន Vicarange Road គឺជាការចាញ់លើកទីបីក្រោយត្រូវក្រុមអ្នកជិតខាង Man City លុត២ទល់១ និងចាញ់ Feyenoord ១ទល់០ក្នុងពាន Europa League កាលពីថ្ងៃព្រហស្បតិ៍។ រយៈកាលចុងក្រោយនៃការចាញ់បីប្រកួតចុងក្រោយនេះ បានធ្វើឲ្យកំណត់ត្រាដឹកនាំរបស់លោក ត្រឡប់ទៅរកការចាញ់បីប្រកួតជាប់គ្នាកាលពី១៤ឆ្នាំមុន ពេលលោកដឹកនាំ Porto ឆ្នាំ២០០២ ចន្លោះពេលលោកប្ដូរមកដឹកនាំ (២ដង) Real Madrid និង Inter Milanមិនចាញ់ដូចនេះទេ ។

ការចាញ់ដ៏ភ្ញាក់ផ្អើលនេះ បានបង្ហាញឃើញថាជាចំណុចអវិជ្ជមានមួយសម្រាប់លោក ខណៈកៅអីគ្រូបង្វឹកនៅOld Trafford កាន់តែមានសភាពក្ដៅបន្តិចម្ដងៗ។ លោកបានដឹកនាំ Man Utd ដំបូងបង្ហាញសញ្ញាល្អ ដោយឈ្នះបីប្រកួតជាប់គ្នា៕

ប្រភព ៖ kqube

  • Jose Mourinho ​បង្កើត​កំណត់​ ​ត្រា​អាក្រក់​សម្រាប់​ខ្លួន​ឯង​ លើក​ដំបូង​ក្នុង​ពេល​ ១៤​ឆ្នាំ​ចុង​ក្រោយ (មានវីដេអូ)已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/19  Category:កំសាន្ត
Tags: