ឌីជេ អាលីយ៉ា គ្រងឈុតភួយតម្លៃ១ពាន់ដុល្លារ

6 Videos


នៅក្នុងកម្មវិធីសម្បុរធម៌ជួយមន្ទីរពេទ្យគន្ធបុប្ជា ដែលបានរៀបចំឡើង នៅសកលវិទ្យាល័យន័រតុនកាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៦កន្លងមកប៉ុន្មានថ្ងៃនេះ គឺមានសិល្បករ សិល្បការីនីជាច្រើនចូល ក្នុងនោះ ឌីជេ អាលីយ៉ា គឺជាតារាស្រីមួយដួងបានគ្រងសម្លៀកបំពាក់ខុសប្លែកពី គឺនាងបានយកភួសូត្រមកគ្រងលើខ្លួន ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសក្នុងមួយឈុតនេះគឺមានតំលៃដល់ទី១ពាន់ដុល្លារឯណោះ ។

ឌីជេ អាលីយ៉ា គ្រងឈុតភួយតម្លៃ១ពាន់ដុល្លារ

ឌីជេ អាលីយ៉ា បានឲ្យដឹងថា មួយតួខ្លួនដែលនាងគ្រងក្នុងថ្ងៃនោះគឺមានតម្លៃរហូតដល់ទៅ១ពាន់ដុល្លារ ចំណែកភួយដែលគ្រងពីលើខ្លួនរបស់នាងគឺមានតំលៃ៣០០ដុល្លារ រួមទាំងការច្នៃម៉ូដផ្សេងៗ និងកន្លះអាវមាសដែលខ្ទាស់នៅលើខ្លួននាង សុរបទាំងអស់គឺមានតំលៃប្រមាណ១ពាន់ដុល្លារ ។

ឌីជេ អាលីយ៉ា គ្រងឈុតភួយតម្លៃ១ពាន់ដុល្លារ

ស្ទើរតែមិនជឿថា គ្រាន់តែភួងដែលគ្រងពីលើខ្នង ឌីជេ អាលីយ៉ា មានតំលៃដល់ទៅ៣០០ដុល្លារឯណោះ ។
អាលីយ៉ា បានបញ្ជាក់ប្រាប់ថា ភួយ ដែលគ្រងលើខ្លួននាងគឺធ្វើឡើងពីសូត្រខ្មែរពិតៗ វាទន់ ត្រជាក់ស្រួល និងមើលទៅសាមញ្ញតែស្រស់ស្អាត ។ មូលហេតុ ដែលធ្វើឲ្យនាងជ្រើសរើសយកភួយសូត្រនេះមកបង្ហាញ អ្នកចូលរួមនាថ្ងៃនោះគឺដោយសារ ការស្រលាញ់ពេញចិត្ត រួមទាំងគិតថា កន្លងមកសិល្បការីនីខ្មែរយើង មាន រាជនីក្រមា និងរំដួលលិចទឹកជាដើម….។ ដូច្នេះហើយទើបនាងគិតថា នាងយកភួយមកច្នៃម្តង រហូតមានគេហៅនាងថា «រាជនីភួយ » (សើច…) ។

ដំបូង ឌីជេ អាលីយ៉ា ពុំមានការជឿជាក់នៅពេលដែលតុបតែងខ្លួនបែបនេះទេ ពីព្រោះមានអារម្មណ៍ថា ខ្មាស់អៀន ប៉ុន្តែមិត្តភក្តិជាច្រើនសរសើរនាងថា ប្លែកនិងស្អាត ទើបគិតថា មិនអីទេ ។

ឌីជេ អាលីយ៉ា គ្រងឈុតភួយតម្លៃ១ពាន់ដុល្លារ

តោះមើលឈុតភួយរបស់ អាលីយ៉ា ទាំងអស់គ្នា តើស្រស់ស្អាតដល់កម្រិតណា ដែរ ? អាលីណា

ឌីជេ អាលីយ៉ា គ្រងឈុតភួយតម្លៃ១ពាន់ដុល្លារឌីជេ អាលីយ៉ា គ្រងឈុតភួយតម្លៃ១ពាន់ដុល្លារឌីជេ អាលីយ៉ា គ្រងឈុតភួយតម្លៃ១ពាន់ដុល្លារឌីជេ អាលីយ៉ា គ្រងឈុតភួយតម្លៃ១ពាន់ដុល្លារឌីជេ អាលីយ៉ា គ្រងឈុតភួយតម្លៃ១ពាន់ដុល្លារ