តិចនិកបោកខោអាវកូនតូច ការពារប្រតិកម្មស្បែក

តិចនិកបោកខោអាវកូនតូច ការពារប្រតិកម្មស្បែក

ខោអាវកុមារតូចៗមានភាពខុសគ្នាពីខោអាវរបស់មនុស្សធំគឺសាច់កំណាត់ស្តើងនិងងាយធ្វើឲ្យស្បែកក្មេងមានប្រតិកម្មបំផុត ដូចនេះអ្នកត្រូវយកចិត្តទុកដាក់លើការសម្អាតខោអាវកុមារតូចៗដូចខាងក្រោម ៖

១-អ្នកគួរបោកខោអាវកុមារតូចផ្សេងពីខោអាវរបស់អ្នករួមទាំងប្រើសាប៊ូបោកខោអាវសម្រាប់ក្មេងដើម្បីការពារខោអាវកូនពីសារធាតុនានាដែលអាចបង្កឲ្យកើតមានអាការរមាស់ស្បែកជាពិសេសចំពោះកុមារដែលងាយនឹងប្រតិកម្ម ។ អ្វីដែលសំខាន់គឺអ្នកចាំបាច់ត្រូវសម្អាតឲ្យអស់ពពុះសាប៊ូ ។

២-ចំពោះខោអាវកុមារតូចៗអាចនឹងមានស្នាមតំណក់ទឹកដោះគោដូចនេះអ្នកគួរញីខោអាវជាមួយទឹកធម្មតាសិនមុននឹងយកទៅបោកគក់ឬប្រសិនបើប្រឡាក់ទឹកនោមឬលាមកអ្នកគួរបាញ់ទឹកឲ្យវាចេញមុននឹងយកខោទៅត្រាំទឹកនៅក្នុងសាប៊ូ បោកខោអាវឬទឹកថ្នាំសម្លាប់មេរោគរួចទើបយកទៅបោកសម្អាតម្តងទៀត ។

៣-អ្នកអាចប្រើសូដ្យូមប៊ីការបូណាតដើម្បីជួយកម្ចាត់ក្លិនដោយលាយសូដ្យូមប៊ីការបូណាតប្រហែលកន្លះចានចង្កឹះជាមួយនឹងទឹក ២ លីត្រ រួចយកខោអាវទៅត្រាំមុននឹងយកទៅបោកគក់ ។

៤-អ្នកគួរហាលខោអាវក្រោមកម្តៅថ្ងៃឲ្យស្ងួតល្អដើម្បីជួយសម្លាប់មេរោគឬអាចអ៊ុតបន្ថែមទៀតដើម្បីសម្លាប់មេរោគឲ្យអស់ ៕

ប្រភព ៖ pmhotnews

  • តិចនិកបោកខោអាវកូនតូច ការពារប្រតិកម្មស្បែក已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/19  Category:ចំនេះដឹង
Tags: