​តុលាការឲ្យ​ក្រុមតំណាងរាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ ចូលជួប​ជន​ជាប់ចោទ ១៥ នាក់ នៅ​ពន្ធនាគារ​ព្រៃ​ស​

ភ្នំពេញ:
លោក រស់ ពិសិដ្ឋ ប្រធាន​ក្រុម​ជំនុំជម្រះ សាលាដំបូង​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឲ្យ​លោកស្រី មួរ សុខ​ហួរ ដឹកនាំ​ក្រុមតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលជួប​សួរសុខទុក្ខ លោក ហុង សុខ​ហួរ នៅក្នុង​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃទី​២0 ខែកញ្ញា វេលា​ម៉ោង ៩ ព្រឹក​។​

​ជាមួយគ្នានេះ លោក​ចាន់ គីម​សេង អគ្គនាយក​ពន្ធនាគារ បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​លោក សុន ឆ័យ ដឹកនាំ​ក្រុមតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ ចូលជួប​សួរសុខទុក្ខ ជនជាប់ចោទ​ចំនួន ១៥ នាក់ នៅក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​១ នៅ​ថ្ងៃទី​២0 ខែកញ្ញា វេលា​ម៉ោង ៩ ព្រឹក​៕N​/S