​ពពុះ​ទឹក​ស្អុយ​ហើរ​ពេញ​ថ្នល់ និង ចូលផ្ទះប្រជាជន អ្នករស់នៅក្បែរបារម្ភពីសុខភាព

កាលពី​ប៉ុន្មាន​ថ្ងៃមុន មានការ​ចែកចាយ​វីដេអូ​មួយ​ស្ដីពី​ពពុះទឹក​ស្អុយ ​ដែល​បាន​ហើ​រដេរដាស​ពេញ​ថ្នល់​នៅត្រង់​ម្ដុំ​ស្ថានីយ​បូម​ទឹក​កខ្វក់​ទំនប់​កប់​ស្រូវ។ តាមពិត​ទៅ​មិនត្រឹមតែ​ហើរទៅថ្នល់ប៉ុណ្ណោះទេ ពពុះ​​កើត​ចេញ​ពី​កខ្វក់​នេះ បាន​ហើរ​ចូលផ្ទះ​ប្រជាពលរដ្ឋ​ផងដែរ ដែល​ធ្វើ​ឲ្យ​អ្នករស់​នៅ​ម្ដុំ​នេះ សម្ដែង​ការព្រួយបារម្ភ​ចំពោះ​សុខភាព​ និង រំខាន​ដល់​ការ​រកស៊ី​ផងដែរ។
 

​ពពុះ​ទឹក​ស្អុយ​ហើរ​ពេញ​ថ្នល់ និង ចូលផ្ទះប្រជាជន អ្នករស់នៅក្បែរបារម្ភពីសុខភាព

 ពពុះទឹកស្អុយហើរ​មក​លើ​ថ្នល់​ធ្វើ​ឲ្យ​អ្នកបើកបរមួយចំនួន​ឆ្ងល់

 

អ្នកស្រី ជីង សាត ​បាន​និយាយ​ថា អ្នកស្រី​បាន​មក​រស់នៅ​ជិត​លូ​ទឹក​ស្អុយ​នៅ​ទំនប់​កប់​ស្រូវ​នេះ ជិត ៣០ឆ្នាំ មក​ហើយ។ អ្នកស្រី​បាន​លើកឡើង​ថា ​ដើម​ឡើយ​ទីនេះ​ គឺជា​បឹង​ធម្មជាតិ​មាន​ទឹកថ្លា តែ​ប្រមាណ​ជា​បី បួន ឆ្នាំ​ចុង​ក្រោយនេះ ទឹក​បឹង​ក៏​ចាប់ផ្ដើម​កង្វក់​ខ្លាំង​ឡើងៗ និង មាន​ក្លិនស្អុយ។

 

ស្ត្រី​វ័យ ៥៧ឆ្នាំ រូប​នេះ បាន​បន្ត​ថា ភាគច្រើន​គឺ​ស្អុយ​ខ្លាំង​នៅ​ខែវស្សា​ដោយសារ​មាន​សកម្មភាព​បូមទឹក​កង្វក់​យ៉ាងសកម្ម។ “បើ​ទោះបី​ស្អុយ​ខ្លាំង​ប៉ុណ្ណា ក៏​គ្មាន​ជម្រើស​អី​ដែរ​ព្រោះ​ផ្ទះ​យើង​នៅទីនេះ​ហើយ អីចឹង​មានតែ​ទ្រាំ​រស់នៅ​ទៅ”។ នេះ​ជា​អ្វីដែល​អ្នកស្រី​បាន​និយាយ។ ប៉ុន្តែ​អ្នកស្រី​ក៏បាន​បន្ថែម​ផងដែរ​ថា “សំណាង​ខ្លះ​ដែរ គឺ​ផ្ទះ​របស់​មីង​នៅលើ​ទិស​ខ្យល់​បក់ បើ​ផ្ទះ​ប្រជាជន​ដែល​ស្ថិតនៅក្រោម​ទិស​ខ្យល់​បក់​វិញ គឺ​ច្បាស់​ជា​ស្អុយ​ខ្លាំង​ជាមិនខាន”។

 
​ពពុះ​ទឹក​ស្អុយ​ហើរ​ពេញ​ថ្នល់ និង ចូលផ្ទះប្រជាជន អ្នករស់នៅក្បែរបារម្ភពីសុខភាព

 ពពុះទឹកស្អុយ ហើរចូលផ្ទះប្រជាពលរដ្ឋ (រូបភាព លោក ផានិត)

 

ចំណែក​ឯ​ លោក​ ផានិត ដែល​ប្រកបមុខរបរ​ជាជាង​កាត់សក់​ជាង ៧ឆ្នាំ និង​មាន​ផ្ទះ​នៅ​ក្បែរ​លូទឹកសម្អុយ​នេះ​ដែរ​បាន​អោយដឹងថា  ពេល​ដែល​មាន​ពពុះទឹក​ស្អុយ​ច្រើន​ហើរ​ចូល​កន្លែង​កាត់​សក់ម្ដងៗ លោក​ត្រូវ​បិទទ្វារ​មិន​អាច​រកស៊ី​បានទេ។ ហើយ​មួយ​រយៈ​នេះ​គឺ​ញឹកញាប់​តែ​ម្តង ពេល​ដែល​មាន​ភ្លៀង​ខ្យល់​ខ្លាំង និង មាន​ពពុះទឹក​ស្អុយ​ហើរ​ច្រើន។ លោក​បាន​បន្ត​ថាបើ​ថ្ងៃ​ណា​គេ​បូម​តិច​តូច​គឺ​មិនសូវ​អី​ទេ តែបើ​ថ្ងៃ​ណា​គេ​បូម​ខ្លាំង​វិញ​គឺ​ច្បាស់​ជា​បែក​ជា​ពពុះ​ច្រើន​មិន​ខាន។ លោក​បាន​ថ្លែងថា ខ្លួន​លោក​ផ្ទាល់​ក៏មាន​អារម្មណ៍​ឈឺក្បាល​ផងដែរ ពេល​ធំ​ក្លិនស្អុយ​ខ្លាំង​ម្តងៗ ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម៉េច​បើ​ផ្ទះ និង កន្លែង​រកស៊ី​នៅ​ទីនេះ​ហើយ គឺ​ចេះតែ​ទ្រាំ​រស់នៅ​ទៅ។
 

​ពពុះ​ទឹក​ស្អុយ​ហើរ​ពេញ​ថ្នល់ និង ចូលផ្ទះប្រជាជន អ្នករស់នៅក្បែរបារម្ភពីសុខភាព

 

 

ចំពោះ​ពពុះ​ទឹក​ស្អុយ​​នេះ​ លោក ​វ៉ា កុក​ ដែល​ជា​មន្ត្រី​ប្រចាំការ​នៅ​ស្ថានីយ​បូម​ទឹក​កខ្វក់​ទំនប់​កប់​ស្រូវ​បាន​បកស្រាយ​ថា  មូលហេតុ​ គឺ​ដោយសារតែ​ក្នុង​ទឹក​កង្វក់​គឺ​មាន​ល្បាយ​កាកសំណល់​ជាច្រើន​មាន​ដូចជា​ជាតិ​ប្រេង សាប៊ូ សំរាម​រលួយ និង ជាតិ​លាមក​រួមបញ្ចូល​គ្នា​ជាច្រើន​ប្រភេទ ដូច្នេះ​ពេល​បូម​បង្ហូរ​ទម្លាក់​ទៅ ទើប​បណ្ដាល​អោយ​មាន​កា​រ​បែក​ពពុះ​ច្រើន​យ៉ាង​នេះ។
 

លោក​បាន​បន្តថា ប្រសិនបើ​ទឹក​ប្រឡាយ​រាង​ថ្លា មិន​សូវមាន​ជាតិ​កង្វក់​ច្រើន នោះ​វា​មានការ​បែក​ពពុះ​តិចតួច​ទេ។ ហើយ​បើ​មាន​ល្បាយ​ទឹកភ្លៀង​ច្រើន វា​នឹង​ជួយ​អោយ​ទឹក​មិនសូវ​កង្វក់​ខ្លាំង​នោះ​ឡើយ។  តាម​ការសង្កេត​របស់​លោក ពពុះ​នេះ គឺ​ចាប់ផ្ដើម​កើន​ឡើង ទើបតែ​កន្លះ​ខែ​ចុងក្រោយ​ប៉ុណ្ណោះ។

 

“បើ​ស្ងប់ខ្យល់​ គឺ​មិន​សូវ​មាន​បញ្ហា​អី​ទេ តែបើ​ខ្យល់​ខ្លាំង​វិញ នោះ​វា​បណ្ដាល​អោយ​ពពុះ​ទាំងនោះ​ហើរ​ពាសពេញ​តាម​ផ្លូវ និង ចូល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​រស់​នៅជិតៗ​នោះ​ជាមិនខាន”។ ​លោក​វ៉ា កុក និយាយ។
 

​ពពុះ​ទឹក​ស្អុយ​ហើរ​ពេញ​ថ្នល់ និង ចូលផ្ទះប្រជាជន អ្នករស់នៅក្បែរបារម្ភពីសុខភាព

 

​ពពុះ​ទឹក​ស្អុយ​ហើរ​ពេញ​ថ្នល់ និង ចូលផ្ទះប្រជាជន អ្នករស់នៅក្បែរបារម្ភពីសុខភាព
 

លោក​បាន​ពន្យល់​ទៀតថា ប្រភព​នៃ​ទឹកស្អុយ​ទាំងនេះ​គឺ ចេញ​មកពី​ទឹក​កង្វក់​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ហូរ​តាម​ប្រឡាយ​មកដល់​ទំនប់​កប់​ស្រូវ​នេះ ទើប​ស្ថានីយ​ត្រូវ​បូម​ទឹក​ស្អុយ​ទាំងនេះ​ទម្លាក់​ចូល​ទៅ​ក្នុង​បឹង​ស្តុក រួច​ហូរ​បន្ត​ទៅ​ទ្វារ​ទឹក​មួយទៀត​នៅ​ផ្សារ​ព្រែកព្នៅ មុននឹង​បង្ហូរ​ចូល​ទៅក្នុង​ទន្លេ។ សកម្មភាព​បូម​នេះ​គឺ​ធ្វើឡើង​តាម​ការពិនិត្យ​កម្រិត​កម្ពស់​នៃ​ទឹក​ស្អុយ​ជាក់ស្ដែង បើ​ទឹក​ខ្ពស់ គឺ​អាច​ប្រើ​ម៉ាស៊ីន​បូម​ពី ៣ទៅ៤ គ្រឿង​ អោយ​ដំណើរការ ប៉ុន្តែ​បើ​កម្រិត​ទាប គេ​ប្រើ​ត្រឹមតែ ១ទៅ២គ្រឿង​ ប៉ុណ្ណោះ។ ដូចនេះ​ការ​កើន​ឡើង​នៃ​ចំនួន​ប្រជាជន​ក្នុង​ក្រុង និង តម្រូវការ​ប្រើប្រាស់​សព្វ​ថ្ងៃ គឺជា​កត្តា​សំខាន់​មួយ ដែល​បណ្ដាល​អោយ​មាន​កំណើន​នៃ​ទឹក​កង្វក់​ទាំងនេះ។
 

​ពពុះ​ទឹក​ស្អុយ​ហើរ​ពេញ​ថ្នល់ និង ចូលផ្ទះប្រជាជន អ្នករស់នៅក្បែរបារម្ភពីសុខភាព

 

​ពពុះ​ទឹក​ស្អុយ​ហើរ​ពេញ​ថ្នល់ និង ចូលផ្ទះប្រជាជន អ្នករស់នៅក្បែរបារម្ភពីសុខភាព

 

​ពពុះ​ទឹក​ស្អុយ​ហើរ​ពេញ​ថ្នល់ និង ចូលផ្ទះប្រជាជន អ្នករស់នៅក្បែរបារម្ភពីសុខភាព

 

សូម​បញ្ជាក់​ផងដែរ​ថា ស្ថានីយ​បូម​ទឹក​កខ្វក់​ទំនប់​កប់​ស្រូវ​គឺ​មាន​ទីតាំងនៅ​ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​ស្ថិត​នៅ​ត្រង់​ព្រំប្រទល់ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក និង ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ។

 

 

អត្ថបទ៖ ចន្ថា