Duterte ត្រូវការ​​​៦ខែ​ទៀត ​​ដើម្បី​បោស​សម្អាត​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​

ចាប់​តាំង​​ពី​ថ្ងៃ​ឡើង​កាន់​អំណាច ប្រធានាធិបតី​ហ្វីលីពីន​​ Duterte ​បាន​​បង្កើត​​សង្គ្រាម​​​បង្ហូរ​ឈាម​​​​ប្រឆាំង​​គ្រឿង​​ញៀន​ ដោយ​បានបញ្ជា​ឲ្យ​​​បាញ់​សម្លាប់​ជន​សង្ស័យ​​គ្រឿង​ញៀន​​ក្រៅ​ប្រព័ន្ធ​តុលាការ​​ជាង​ ៣០០០​នាក់ និង​​ជាង​ ៧០០ ០០០​​នាក់​ចាប់​ខ្លួន​ តែ​​លោក​ថា​បញ្ហា​​នេះ​​​មិន​ទាន់​បាន​ដោះ​ស្រាយ​​ចប់​នៅឡើយ។

 

Duterte ត្រូវការ​​​៦ខែ​ទៀត ​​ដើម្បី​បោស​សម្អាត​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​

 

មេ​ដឹកនាំ​​​ចិត្ត​ឆៅ​​រូប​នេះ បាន​​ថ្លែង​ប្រាប់​ជនរួមជាតិ​​របស់​លោក​​កាល​ពី​ថ្ងៃអាទិត្យ​​ម្សិលមិញ​ថា​ លោក​ត្រូវ​ការ​​រយៈ​ពេល​ ៦​ខែ​ទៀត​​ ដែល​​លោក​បាន​ដាក់​ឱសានវាទ​​ខ្លួនឯង​​ដើម្បី​​បោស​សម្អាត​ឲ្យ​អស់​បញ្ហា​​គ្រឿង​ញៀន​​នៅ​ហ្វីលីពីន។ “​សូម​ទុក​ពេល​​ឲ្យ​ខ្ញុំ ៦ខែ​បន្ថែម​ទៀត ដែល​ខ្ញុំ​បាន​កំណត់​ខ្លួន​ឯង​​ថា​​​​​ ត្រូវ​ប្រើ​ពេល​​​ពី​ ៣​ទៅ​​៦​ខែ​នោះ​។ ​ខ្ញុំ​​មិន​បាន​ដឹង​ថា​​​​ បញ្ហា​គ្រឿង​​​​​ធ្ងន់ធ្ងរ​​ម្ល៉េះ​ទេ​ក្នុង​​​​ប្រទេសនេះ​ ​ទាល់​តែ​​​ខ្ញុំ​ក្លាយ​ជា​ប្រធានាធិបតី”។ សារព័ត៌មាន​ហ្វីលីពីន​ Inquirer ស្រង់​សម្ដី។

 

Duterte ធ្លាប់​បាន​​​បញ្ចេញ​​បញ្ជី​​ឈ្មោះ​ចំនួន​ពីរ​​​​​ ពាក់ព័ន្ធ​នឹង​​មន្ត្រី​យោធា និង​​​ប៉ូលិស ​ក្រុម​អ្នក​តំណាងរាស្ត្រ ​​ក្រុម​មន្ត្រី​តុលាការ រួម​នឹង​មន្ត្រី​ថ្នាក់​ក្រោម​ជា​ច្រើន​រូប​ទៀត​ដោយ​​ចោទ​​​​ពួក​គេ​ថា ​​​បាន​ចូល​ដៃ​ចូល​ជើង​រក​ស៊ី​​ជួញ​ដូរ​គ្រឿង​ញៀន​​ខុស​ច្បាប់​ផងដែរ​៕

 

Duterte ត្រូវការ​​​៦ខែ​ទៀត ​​ដើម្បី​បោស​សម្អាត​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ inquirer