រូបមន្ត​ថ្មី​សម្រាប់​ការី​មាន់​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ណែនាំ​ដោយ​អ្នក​នាង យុគ ចិន្តា

ក្រុមហ៊ុន F &N ចូលរួម​កម្មវិធី​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៥-១៨ កញ្ញា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ ក្នុង​ស្តង់ DEF31និង32 ចាប់​ពី​ម៉ោង ៩ ព្រឹក​រហូត​ដល់ ៩ លា្ងច ជា​រៀង​រាល់​ថ្ងៃ។

 

រូបមន្ត​ថ្មី​សម្រាប់​ការី​មាន់​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ណែនាំ​ដោយ​អ្នក​នាង យុគ ចិន្តា

 

ក្នុង​ឱកាស​នោះ F &N មាន​បង្ហាញ និង​លក់​ផលិតផល ដូចជា ទឹក​ដោះ​គោ​ខាប់ Tea Pot ទឹក​ដោះ​គោ​ស្រស់ Tea Pot Extra ទឹក​ដោះ​គោ​ខាប់ Carnation ទឹក​ដោះ​គោ​ស្រស់ Carnation Extra ទឹក​ដោះ​គោ​ឆៅ Magnolia Ginkgo Plus និង​ទឹក​ដោះ​គោ​ស្រស់ Magnolia ។ F &N ក៏​មាន​ផ្តល់​ជូន​ឥត​គិត​លុយ​នូវ​ការ​ភ្លក់​រសជាតិ​ការី​មាន់​យ៉ាង​ពិសេស​ដែល​ផ្សំ​ពី​ទឹក​ដោះ​គោ​ខាប់​ធីផត និង​ទឹក​ដោះ​គោ​ស្រស់​ធី​ផត Extra ព្រម​ទាំង​មាន​ប្រូម៉ូសិន​ជាច្រើន​ទៀត។

 

ទស្សនិកជន​ពិត​ជា​ទទួល​បាន​ចំណី​អារម្មណ៍​ប្លែក​ជា​រៀង​រាល់​ថ្ងៃ គឺ​មាន​ការ​ចូលរួម​ពី​តារា​សម្ដែង​ អ្នក​នាង សារ៉ាយ សក្កណា ក្រុម​តារា​ចម្រៀង Original Song ក្មេង​ខ្មែរ ព្រម​ទាំង​មាន​ការ​សម្ដែង​ពិសេស​ពី​ក្រុម​រាំ OMG Girls នៅ​រៀង​រាល់​ល្ងាច​ចាប់​ពី​ម៉ោង ៥ ទៅ​ផង​ដែរ។

 

អ្វី​ដែល​កាន់​តែ​ពិសេស​ គឺ​មាន​ការ​ចូលរួម​ដោយ​អ្នកនាង យុគ ចិន្តា (ពិធីការី​ឆ្នើម និង​ជា​អ្នក​តំណាង​ឲ្យ​ផលិត​ផល​ធីផត) បាន​ណែនាំ​ពី​វិធី​ធ្វើ​ភេសជ្ជៈ​ និង​ការី​មាន់​យ៉ាង​ពិសេស​ដែល​ជា​រូបមន្ត​ថ្មី​សម្រាប់​បង​ប្អូន​មិត្ត​ស្ត្រី​ទាំង​ឡាយ​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ឱជារស​ពិត​ជា​ឆ្ងាញ់​ជាប់​ចិត្ត។ ការ​បង្ហាញ​នេះ​នឹង​មាន​នៅ​ថ្ងៃ​ទី​១៦-១៧ កញ្ញា ម៉ោង​៦​ល្ងាច​ត​ទៅ។

 

រូបមន្ត​ថ្មី​សម្រាប់​ការី​មាន់​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ណែនាំ​ដោយ​អ្នក​នាង យុគ ចិន្តា

 

អ្នក​ចូលរួម​អាច​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​ជាមួយ​អ្នកនាង យុគ ចិន្តា អ្នកនាង សារ៉ាយ សក្កណា និង ក្រុម​តារា​ចម្រៀង Original Song ក្មេង​ខ្មែរ​ផង​ដែរ៕

 

រូបមន្ត​ថ្មី​សម្រាប់​ការី​មាន់​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ណែនាំ​ដោយ​អ្នក​នាង យុគ ចិន្តា

 

រូបមន្ត​ថ្មី​សម្រាប់​ការី​មាន់​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ណែនាំ​ដោយ​អ្នក​នាង យុគ ចិន្តា

 

រូបមន្ត​ថ្មី​សម្រាប់​ការី​មាន់​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ណែនាំ​ដោយ​អ្នក​នាង យុគ ចិន្តា

 

អត្ថបទ៖ ពាណិជ្ជកម្ម