ម៉ាទីន បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី I am a Singer Cambodia ប៉ះ​វគ្គ​ពិសេស

តារា​ចម្រៀង​របស់​ផលិត​កម្ម​ ភ្លេងរីខត ម៉ាទីន​ បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​តារា​អាជីព​លំដាប់​ថ្នាក់​ពិភព​លោក I am a Singer Cambodia បន្ទាប់​ពី​តារា​ចម្រៀង​អាជីព​ អាន វិសាល ​ត្រូវ​បាន​ចាក​ចេញ​ ហើយ​វគ្គ​នេះ​ដែរ​ជា​វគ្គ​ពិសេស​​ព្រោះ​ត្រូវ​ជម្រុះ​តារា​ចម្រៀង​អាជីព​​ចំនួន​៣​រូប​ ។

 

ម៉ាទីន បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី I am a Singer Cambodia ប៉ះ​វគ្គ​ពិសេស

 

​តារា​ចម្រៀង​របស់​ផលិតកម្ម​ ភ្លេងរីខត ពីរ​រូប​ហើយ​ដែល​បាន​មក​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​​មាន​ប្រភព​មក​ពី​ប្រទេស​កូរ៉េ​​មួយ​នេះ​គឺ ដួង វិរៈសិទ្ធ​ និង ម៉ាទីន​ផ្ទាល់​តែ​ម្ដង។ ម៉ាទីន​បាន​លើក​ឡើង​នៅ​ក្នុង​កម្មវិធី​ថា “​នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​ខ្ញុំ​​ ដែល​បាន​ចូល​រួម​ប្រឡង​នៅ​ក្នុង​កម្មវិធី​លំដាប់​ថ្នាក់​ពិភព​លោក​បែប​នេះ ខ្ញុំ​ភ័យ​ផង​អរ​ផង”។

 

ចំណែក​លោក​ រិន ធារ៉ា ដែល​ជា​គ្រូ​បង្វឹក​របស់​ ម៉ាទីន វិញ​ ក៏​បាន​លើក​ឡើង​ក្នុង​ម៉ោង​ផ្សាយ​ផ្ទាល់​របស់​កម្មវិធី I am a Singer Cambodia ដែរ​ថា​ ​មាន​ភាព​ខុស​ប្លែក​ច្រើន​នៅ​ពេល​ដែល​កូន​ក្រុម​របស់​លោក ​ជា​អ្នក​ចម្រៀង​ប្រភេទ​ រ៉ុក​ ប៉ុន្តែ​ការ​បង្ហាញ​ខ្លួន​ក្នុង​សប្ដាហ៍​ដំបូង​នេះ ​ប៉ះចំ​វិញ្ញាសា​បែប​បទ​ចម្រៀង​ស្រុក​ស្រែវិញ ជា​ហេតុ​ធ្វើ​ឲ្យ​កូន​ក្រុម​របស់​លោក​មាន​ការ​ពិបាក។

 

 

ម៉ាទីន បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី I am a Singer Cambodia ប៉ះ​វគ្គ​ពិសេស

 

ជា​លទ្ធផល​ក្នុង​កម្មវិធី I am a Singer Cambodia វគ្គ​ទី៩​សប្ដាហ៍​ទី​១​(១វគ្គ​មាន​បី​សប្ដាហ៍) តារា​ចម្រៀង​អាជីព​នាំ​មុខ​​ដែល​ទទួល​បាន​ការ​​ផ្ញើ​សារ​​ច្រើន​ជាង​គេ​គឺ​លោក​ ដួង វិរៈសិទ្ធ ហើយ​តិច​ជាង​គេ​គឺ ម៉ាទីន​ ដែល​​ជា​បេក្ខភាព​ចំណូល​ថ្មី។

 

សម្រាប់​កម្មវិធី I am a Singer Cambodia ក្នុង​វគ្គ​ទី​៩​នេះ ​នឹង​ត្រូវ​ជម្រុះ​​តារា​ចម្រៀង​អាជីព​​ចំនួន​៣​រូប​ ដូច្នេះ​ដើម្បី​គាំទ្រ​ដល់​តារា​ក្នុង​ដួង​ចិត្ត​របស់​លោក​អ្នក ​កុំ​ភ្លេច​រង់​ចាំ​ទស្សនា​កម្មវិធី​ និង​ផ្ញើ​សារ​ជា​សំឡេង​គាំទ្រ​ដល់​ Idol របស់​អ្នក​ឲ្យ​ឆ្លង​ទៅ​វគ្គ​បន្ទាប់​រៀង​រាល់​ថ្ងៃ​សៅរ៍​ វេលា​ម៉ោង​៨​យប់​ នៅ​លើ​កញ្ជាក់​ទូរទស្សន៍​ហង្សមាស HDTV ឬ​ចូល​ទស្សនា​ផ្ទាល់​នៅ ស្ទីឌីយោ ហង្សមាស​ ផ្សារ​​ទំនើប AEON Mall ជាន់​ទី​៤៕

 

អត្ថបទ៖ SAMEDY​​​​​​​​​​​​​​