សេន ប៊ុនថេន ​ដាក់​ច្បាប់​កន្លែង​ធ្វើការ​មួយ​ថ្ងៃ មក​លើក​ទឹក​ចិត្ត​ប្អូន​ប្រលង​ចម្រៀង

អ្នក​ប្រដាល់​ សេន ប៊ុនថេន ​បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី Cambodian Idol ​រដូវ​កាល​ទី២​កាល​ពី​យប់មិញ​នេះ ដើម្បី​មក​លើក​ទឹក​ចិត្ត​ប្អូន​របស់​ម្នាក់​ឈ្មោះ​ថា ប៉េ សុផាត ​ដែល​ច្រៀង​បទ ស្នាមនង្គ័ល​ស្នេហ៍។

 

សេន ប៊ុនថេន ​ដាក់​ច្បាប់​កន្លែង​ធ្វើការ​មួយ​ថ្ងៃ មក​លើក​ទឹក​ចិត្ត​ប្អូន​ប្រលង​ចម្រៀង

 

ចំពោះ​ការ​មក​លើក​ទឹក​ចិត្ត​នេះ​ទៀត​សោត ប៊ុនថេន ​ក៏​បាន​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន​ម្នាក់​ដែរ គឺ​លោក ព្រាប សុវត្ថិ ដែល​តែងតែ​តាម​ដាន​អ្នក​ប្រដាល់​រូប​នេះ​ជា​ញឹកញាប់។ ប៊ុនថេន ​បាន​បញ្ជាក់​កាល​ពី​យប់មិញ​នេះ​ថា ខ្លួន​បាន​ដាក់​ច្បាប់​កន្លែង​ការងារ​១​ថ្ងៃ ដើម្បី​មក​កម្មវិធី​មួយ​នេះ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ប្អូន ដែល​មាន​សមត្ថភាព​និង​ចង់​បាន​ឱកាស​ក្លាយ​ជា​តារា​ចម្រៀង​មួយ​រូប។

 

ក្នុង​ឱកាស​នោះ​ដែរ លោក ព្រាប សុវត្ថិ ​ពេល​បាន​ឃើញ​កីឡាករ​ប្រដាល់​ដែល​ខ្លួន​ពេញ​ចិត្ត​ហើយ​នោះ ​បាន​ជូនពរ​ដល់​ប៊ុនថេន ​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​ប្រដាល់​របស់​ខ្លួន ក៏​ដូចជា​ធ្វើ​ជា​គ្រូ​បង្វឹក​កីឡា​ដ៏​សំខាន់​របស់​កម្ពុជា​ផង​ដែរ។ ដោយ​តារា​ល្បីល្បាញ​រូប​នេះ​បញ្ជាក់​ទៀត​ដែរ​ថា​ខ្លួន​ទើប​តែ​បាន​ជួប​អ្នក​ប្រដាល់​កម្ពុជា​រូប​នេះ​ជា​លើក​ដំបូង​នេះ​ហើយ។

 

សេន ប៊ុនថេន ​ដាក់​ច្បាប់​កន្លែង​ធ្វើការ​មួយ​ថ្ងៃ មក​លើក​ទឹក​ចិត្ត​ប្អូន​ប្រលង​ចម្រៀង

 

ងាក​មក​លទ្ធផល​របស់ ប៉េ សុផាត ​ដែល​ជា​បងប្អូន​របស់ សេន ប៊ុនថេន ​វិញ​គឺ​ទទួល​បាន​សំឡេង Yes ​ដល់​ទៅ​៤​នាក់​តែ​ម្ដង ដើម្បី​បាន​ឆ្លង​ទៅ​វគ្គ​បន្ដ​ទៀត៕

 

 

អត្ថបទ៖ មុន្នី រម្យ