តុលាការ​កាត់ទោស​លោក​ស្រី ទេព វ​ន្នី និង​សកម្មជន​៣​នាក់​ទៀត ឲ្យ​ជាប់ពន្ធនាគារ​៦​ខែ​ និពន្ធដោយ : ម៉ៅ សុផា       September-19-2016, 12:27 pm         261

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តុលាការ​កាត់ទោស​លោក​ស្រី ទេព វ​ន្នី និង​សកម្មជន​៣​នាក់​ទៀត ឲ្យ​ជាប់ពន្ធនាគារ​៦​ខែ​​ភ្នំពេញ​៖ សកម្មជន​បឹងកក់​បួនរូប គឺ​លោកស្រី ទេព វ​ន្នី លោកស្រី គង់ ចន្ថា លោកស្រី បូ ឆវី និង​លោកស្រី ហេង មុំ ត្រូវបាន​ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៦​ខែ ពីបទ «​ប្រមាថ​និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស​»​។ នេះ​ជាការ​អះអាង​របស់លោក លី សុ​ផា​ណា អ្នកនាំពាក្យ​របស់​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​បើតាម លោក លី សុ​ផា​ណា ដដែល ការសម្រេច​របស់​ចៅក្រម ធ្វើឡើង​ក្នុង​សវនាការ នៃ​ការជំនុំជម្រះ​លើ​សំណុំរឿង​របស់​ស្ត្រី​ជា​សកម្មជន​បឹងកក់​ទាំង​៤​នាក់​ខាងលើ នាពេល​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​។ អ្នកនាំពាក្យ​រូបនេះ បន្ថែមទៀតថា អ្នក​ទាំង​៤​ខាងលើ សុទ្ធតែ​ជាប់​ព័ន្ធ​នឹង​បទល្មើស ដែល​ពួកគេ​បាន​ប្រព្រឹត្ត​នៅមុខ​សាលា​រាជធានី​ភ្នំពេញ តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១១ មក​ម្លេះ​។​