បញ្ហា​គ្រឿងញៀន​អាក្រក់​ជាង​ការ​រំពឹង​ទុក លោក Duterte សុំ​ពេល​៦​ខែ​បន្ថែម ដើម្បី​ធ្វើ​សង្គ្រាម​នេះ

បញ្ហា​គ្រឿងញៀន​អាក្រក់​ជាង​ការ​រំពឹង​ទុក លោក Duterte សុំ​ពេល​៦​ខែ​បន្ថែម ដើម្បី​ធ្វើ​សង្គ្រាម​នេះ

កង្វល់នៃបញ្ហាគ្រឿងញៀនក្នុងប្រទេសហ្វីលីពីន ធ្វើឲ្យប្រធានាធិបតី Rodrigo Duterte សុំពន្យារពេល៦ខែបន្ថែមទៀត ដើម្បីបោសសម្អាតគ្រឿងញៀនឲ្យអស់ពីក្នុងប្រទេស បន្ទាប់ពីបានឃើញរបាយការណ៍ថ្មីមួយ ដែលបង្ហាញថា មានមនុស្សរាប់សិបម៉ឺននាក់ ប្រលូកក្នុងវិស័យគ្រឿងញៀននេះ ហើយក្នុងនោះក៏មានមន្ត្រីរដ្ឋាភិបាលច្រើនជាងមុនដែរ ដោយមានខ្លះសុទ្ធតែអ្នកជាប់ឆ្នោតផង ។

អតីតចៅហ្វាយក្រុង Davao រូបនេះ ធ្លាប់សន្យាថា នឹងបោសសម្អាតគ្រឿងញៀនឲ្យអស់ ក្នុងរយៈពេល៣ទៅ៦ខែ តែពេលនេះ លោកបានប្រកាសសុំពេល៦ខែបន្ថែមលើសពីនេះ ដោយសារតែស្ថានភាពគ្រឿងញៀនក្នុងប្រទេស អាក្រក់ជាងការគិតរបស់លោក កាលពីនៅក្នុងតំណែងជាចៅហ្វាយក្រុង ។បញ្ហាចម្បងដែលលោក Duterte លើកឡើងនេះ គឺការចែកចាយ និងការផលិតគ្រឿងញៀនជាលក្ខណៈក្នុងតំបន់ ដែលគេហៅថា “Shabu” ដោយលោកបន្តថា “ខ្ញុំមិនដឹងសោះថា ស្ថានភាពគ្រឿងញៀនមានសភាពអាក្រក់បែបនេះសោះ ទាល់តែខ្ញុំឡើងធ្វើប្រធានាធិបតីទើបដឹង ។ មនុស្សរាប់រយពាន់នាក់ ស្ថិតនៅក្នុងវិស័យនេះ ហើយមានខ្លះជាមន្ត្រីរដ្ឋាភិបាលទៀតផង ។”
“ទោះជាខ្ញុំចង់សម្លាប់អ្នកទាំងនោះឲ្យអស់ក៏ដោយ តែខ្ញុំមិនអាចធ្វើបានទេ ព្រោះរបាយការណ៍ថ្មីនេះ មានកម្រាស់ក្រាស់ណាស់” ដោយរបាយការណ៍ដែលលោកនិយាយនោះ គឺសំដៅលើទិន្នន័យថ្មី ស្ដីពីអ្នកពាក់ព័ន្ធនឹងគ្រឿងញៀន តែវាមិនទាន់ត្រូវបានលោកបង្ហាញជាសាធារណៈទេ តែគេដឹងថា ភាគច្រើនជាមន្ត្រីរដ្ឋាភិបាល ។ក្នុងបញ្ជីឈ្មោះ២មុន លោក Duterte បានហៅឈ្មោះមន្ត្រីប៉ូលិស ទាហាន សមាជិករដ្ឋសភា និងចៅក្រមជាច្រើននាក់ ដែលមានពាក់ព័ន្ធនឹងគ្រឿងញៀន តែដោយឡែកបញ្ជីឈ្មោះថ្មីនេះវិញ គឺមានឈ្មោះមន្ត្រីជាប់ឆ្នោតច្រើន ក្នុងនោះមានដូចជាប្រធានភូមិ និងអ្នកដែលជាប់ឆ្នោត ក្នុងការបោះឆ្នោតថ្នាក់តំបន់ជាច្រើនរូបទៀត ។
សូមរម្លឹកថា ក្នុងរយៈពេល១០សប្ដាហ៍ចុងក្រោយនេះ មនុស្សច្រើនជាង៣៥០០នាក់ ត្រូវបានសម្លាប់ ដោយជាមធ្យម មានមនុស្សស្លាប់ប្រហែល៤៧នាក់ក្នុងមួយថ្ងៃ ហើយ២ភាគ៣ នៃអ្នកស្លាប់ទាំងនោះ គឺត្រូវបានសម្លាប់ដោយឃាតកដែលជាពលរដ្ឋធម្មតា ៕
ប្រភព ៖ kqube
  • បញ្ហា​គ្រឿងញៀន​អាក្រក់​ជាង​ការ​រំពឹង​ទុក លោក Duterte សុំ​ពេល​៦​ខែ​បន្ថែម ដើម្បី​ធ្វើ​សង្គ្រាម​នេះ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/19  Category:កំសាន្ត
Tags: