បុរសម្នាក់ តូចចិត្តគ្មានលុយដណ្តឹងប្រពន្ធ ចងកសម្លាប់ខ្លួន ដើម្បីបញ្ចប់បញ្ហា

(កណ្តាល)៖ យុវជនម្នាក់កើតទុក្ខ មិនសុខចិត្តព្រោះតែខ្លួន គ្មានលុយចូលស្ដីដណ្ដឹង កូនស្រីគេខ្លួនស្រលាញ់ កើតគំនិត​ចងកសម្លាប់ខ្លួន នៅខាងមុខផ្ទះ ដើម្បីបញ្ចប់បញ្ហា។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានដើរចេញបាត់ពីផ្ទះមួយថ្ងៃ មិនដឹងទៅណាដល់ម៉ោងកើតហេតុ ក្រោយពីរាំងភ្លៀងឪពុកជនរងគ្រោះ បានបញ្ចាំងភ្លើងពិល ពីលើផ្ទះស្រាប់តែឃើញកូនចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ នៅដើមសង្កែមុខផ្ទះ បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាងរួចបានរាយការណ៍ឲ្យ នគរបាលចុះមកពិនិត្យសាកសព ភ្លាមនោះដែរកម្លាំងជំនាញ បច្ចេកទេស សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលមូលដ្ឋាន ចុះពិនិត្យសាកសព តាមការសន្និដ្ឋានរបស់គ្រូពេទ្យឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយចងកសម្លាប់ខ្លួន ពិតប្រាកដមែន។

បើតាមនគរបាល ​យុវជនរងគ្រោះឈ្មោះ ឆាំ ធារ៉ា​ អាយុ ២០ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកើតហេតុ។ ក្រោយពីការពិនិត្យរួចរាល់ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី។

ដោយឡែកប្រភពពីអ្នកជិតខាង បានបង្ហើបឲ្យដឹងថា យុវជនខាងលើចងកសម្លាប់ខ្លួន ដោយសារតូចចិត្តគ្មានលុយដណ្តឹងប្រពន្ធ ព្រោះប៉ុន្មានថ្ងៃមុនពេលស្លាប់នោះ គេធ្លាប់ប្រាប់អ្នកជិតខាងថា គេស្រឡាញ់កូនគេម្នាក់នៅក្នុងភូមិ ប៉ុន្តែមិនដឹងបានលុយពីណាមកដណ្តឹង ដោយសារជីវភាពគ្រួសារក្រីក្រ ដូច្នេះរហូតដល់ជនរងគ្រោះចងកសម្លាប់ខ្លួន ទើបមានការភ្ញាក់ផ្អើលតែម្តងទៅ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា នារីម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ព្រោះតែមានជំងឺរ៉ាំរ៉ៃ មើលមិនជា ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ នៅភូមិកោះត្នោត ឃុំព្រែកក្រឺស ស្រុកកំពង់ត្រាច ខេត្តកំពត ។

យោងតាមនគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ករណីធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯងនេះ ដោយនារីរងគ្រោះមាន ឈ្មោះ ត្រាយ សុខ អាយុ២៨ឆ្នាំ (នៅលីវ) មានទីលំនៅកន្លែងកើតហេតុខាងលើ ។

តាមការចុះធ្វើកោសល្យវិច្ច័យ របស់សមត្ថកិច្ចចម្រុះ បានបង្ហាញថា ជនរងគ្រោះពិតជាបាន ចងកសម្លាប់ខ្លួនឯង ដោយមូលហេតុកើតជំងឺខាងលើពិតប្រាកដមែន។ ក្រោយពីសមត្ថកិច្ចចុះ ធ្វើកោសល្យវិច្ច័យរួចរាល់ ក៏បានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសម្នាក់ តូចចិត្តគ្មានលុយដណ្តឹងប្រពន្ធ ចងកសម្លាប់ខ្លួន ដើម្បីបញ្ចប់បញ្ហា

បុរសម្នាក់ តូចចិត្តគ្មានលុយដណ្តឹងប្រពន្ធ ចងកសម្លាប់ខ្លួន ដើម្បីបញ្ចប់បញ្ហា

បុរសម្នាក់ តូចចិត្តគ្មានលុយដណ្តឹងប្រពន្ធ ចងកសម្លាប់ខ្លួន ដើម្បីបញ្ចប់បញ្ហា

បុរសម្នាក់ តូចចិត្តគ្មានលុយដណ្តឹងប្រពន្ធ ចងកសម្លាប់ខ្លួន ដើម្បីបញ្ចប់បញ្ហា

បុរសម្នាក់ តូចចិត្តគ្មានលុយដណ្តឹងប្រពន្ធ ចងកសម្លាប់ខ្លួន ដើម្បីបញ្ចប់បញ្ហា