អន្លង់ដ៏ធំស្រូបយកទឹក មានជាតិវិទ្យុសកម្ម ធ្លាក់ចូលក្នុងប្រភពទឹក​ ដ៏សំខាន់របស់រដ្ឋផ្លរីដា

អាមេរិក៖ អន្លង់ដ៏ធំមួយនៅក្នុងរោងចក្រផលិតជី ក្នុងរដ្ឋផ្លរីដា ត្រូវបានប្រភពព័ត៌មានរាយការណ៍ឲ្យដឹងថា រោងចក្រនេះ បាននាំយកទឹកដែលមានជាតិវិទ្យុសកម្មជាង ២០០លានកាឡុន (ជាង៧៥៧លានលីត្រ) ចូលទៅក្នុងប្រភពទឹកស្អាតក្នុងដីដ៏សំខាន់របស់រដ្ឋមួយនេះ។

អន្លង់នេះមានទំហំជាង១៣ម៉ែត្រ និងមានជម្រៅជាង៩០ម៉ែត្រ ដែលជាកន្លែងចាក់សំរាមរបស់ក្រុមហ៊ុន Mosaic ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ជីធំបំផុត។ វាបានស្តុកទុកទឹកដែលមានជាតិវិទ្យុសកម្មចំនួន២១៥លានកាឡុន នៅពីលើគំនរកាកសំណល់រ៉ែ និងបានជ្រាបចូលទៅក្នុងប្រព័ន្ធទឹកស្អាតរបស់រដ្ឋផ្លរីដា ដែលផ្គត់ផ្គងដល់មនុស្សរាប់លាននាក់។ 

ប្រភពទឹកក្រោមដីនៅរដ្ឋផ្លរីដា គឺជាប្រភពទឹកមួយក្នុងចំណោមប្រភពទឹកដ៏ធំរបស់ពិភពលោក ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់រដ្ឋមួយនេះ និងពង្រីកចូលទៅដល់ភាគខាងត្បូងរដ្ឋ Alabama រដ្ឋ Georgia និងភាគខាងត្បូងរដ្ឋ Carolina ។

ក្រុមហ៊ុន Mosaic បានឲ្យដឹងថា ខ្លួនបាននិងកំពុងតែពិនិត្យមើលទឹកក្រោមដី តែមិនបានរកឃើញភស្តុតាងណាមួយដែលបង្ហាញបណ្តាញទឹកក្រោមដីត្រូវបានកង្វក់នោះទេ។

នាយកក្រុមហ៊ុន Mosaic សម្រាប់គម្រោងបរិស្ថាន និងសារធាតុគីមីហ្វូសហ្វាត លោក David Jellerson បាននិយាយថា “ទឹកក្រោមដីផ្លាស់ទីយឺតណាស់ វាប្រាកដណាស់ថាគ្មាននរណាម្នាក់ជួបហានិភ័យនោះទេ”។ លោកបន្តថា “ទឹកមានសុវត្តិភាពដើម្បីពិសា ហើយវានឹងនៅតែបន្តមានសុវត្ថិភាពសម្រាប់ពិសា”។ 

បើទោះជាមានការនិយាយបែបនេះក្តី ប៉ុន្តែអ្នកស្រុកនៅក្បែរនោះ មានជំនឿតិចណាស់ ដោយពួកគេបាននិយាយថា ពាក្យដំបូងដែលចូលទៅក្នុងខួរក្បាលរបស់ពួកគេនៅពេលដែលបានឮជាតិវិទ្យុសកម្មនោះគឺ “ជំងឺមហារីក”។ ដោយពួកគេមានការព្រួយបារម្ភខ្លាចកូនៗ និងខ្លួនឯងផ្ទាល់កើតមានជំងឺ។

អ្នកនាំពាក្យនាយកដ្ឋានការពារបរិស្ថាន រដ្ឋផ្លរីដា លោកស្រី Dee Ann Miller បានឲ្យដឹងថា ក្រុមហ៊ុនជីមួយនេះ កំពុងផ្តល់ព័ត៌មានលម្អិតមកដល់រដ្ឋ និងទីភ្នាក់ងារសហព័ន្ធ ហើយរួមជាមួយនឹងការពិនិត្យមើលរបាយការណ៍ប្រចាំថ្ងៃ។ នាយកដ្ឋានការពារបរិស្ថានកំពុងដំណើរការ ការចុះត្រួតពិនិត្យក្នុងតំបន់ ដើម្បីធ្វើឲ្យប្រាកដថាមានការឆ្លើយតបទាន់ពេលវេលា ដើម្បីធានាដល់សុខភាពសាធារណៈ និងបរិស្ថាន៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អន្លង់ដ៏ធំស្រូបយកទឹក មានជាតិវិទ្យុសកម្ម ធ្លាក់ចូលក្នុងប្រភពទឹក​ ដ៏សំខាន់របស់រដ្ឋផ្លរីដា

អន្លង់ដ៏ធំស្រូបយកទឹក មានជាតិវិទ្យុសកម្ម ធ្លាក់ចូលក្នុងប្រភពទឹក​ ដ៏សំខាន់របស់រដ្ឋផ្លរីដា

អន្លង់ដ៏ធំស្រូបយកទឹក មានជាតិវិទ្យុសកម្ម ធ្លាក់ចូលក្នុងប្រភពទឹក​ ដ៏សំខាន់របស់រដ្ឋផ្លរីដា

អន្លង់ដ៏ធំស្រូបយកទឹក មានជាតិវិទ្យុសកម្ម ធ្លាក់ចូលក្នុងប្រភពទឹក​ ដ៏សំខាន់របស់រដ្ឋផ្លរីដា