បក្ស​សង្គ្រោះ​ជាតិ​ថា​មហា​បាតុកម្ម​ជា​រឿង​ទាល់​ច្រក​អត់​ជម្រើស​ហើយ​ហៅ​ឲ្យ​មាន​ការ​ចរចា​នយោបាយ

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កម្ពុជា​ដែល​គ្រោង​នឹង​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស​បាន​និយាយ​ថា​ ខ្លួន​មិន​ចង់​ធ្វើ​ទេ​តែ​អត់​ជម្រើស ខណៈ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​កំពុង​ក្ដៅ​ខ្លាំង​​ ហើយ​រដ្ឋាភិបាល​បាន​ព្រមាន​ខ្លាំងៗ​ថា​នឹង​បង្ក្រាប​។