iPhone7 ចេញមិនទាន់បានមួយសប្ដាហ៍ផង តារាល្បីៗកាន់ព្រោងព្រាតពេញដៃ

6 Videos


ក្រោយពី iPhone7 ចេញមិនទាន់បានមួយសប្ដាហ៍ផង គេសង្កេតឃើញថា មានតារាល្បីៗដល់ទៅបីរូប បាននាំគ្នាកាន់ព្រោងព្រាតពេញដៃ បង្ហាញនូវភាពលេចធ្លោ ភាពឡូយឆាយ និងភាពស៊ីវីល័យរបស់ខ្លួននៅក្នុងពិភពសិល្បៈយ៉ាងហ៊ីហាបំផុត។

iPhone7 ចេញមិនទាន់បានមួយសប្ដាហ៍ផង តារាល្បីៗកាន់ព្រោងព្រាតពេញដៃ
ក្នុងចំណោមតារាល្បីៗទាំងនោះ គេចាប់អារម្មណ៍មានទាំងតារាចម្រៀង មានទាំងតារាសម្ដែង និងពិធីករ ដែលបានបង្ហាញទូរស័ព្ទ iPhone7 ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple តាមរយៈការបង្ហោះនៅក្នុងបណ្ដាញសង្គមរបស់ខ្លួន។

iPhone7 ចេញមិនទាន់បានមួយសប្ដាហ៍ផង តារាល្បីៗកាន់ព្រោងព្រាតពេញដៃ

ម្ចាស់ iPhone7 ដែលយើងកំពុងតែលើកយកមកបង្ហាញឱ្យប្រិយមិត្តបានស្គាល់មានដូចជា តារាសម្ដែងថ្ពាល់ខួច អ្នកនាង គង់ ច័ន្ទស្រីមុំ និងពិធីករសំបូរដោយវោហារស័ព្ទប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន លោក ជា វណ្ណារិទ្ធ ព្រមទាំង លោក សុគន្ធ ថេរ៉ាយុ ដែលជាតារាចម្រៀងដ៏ល្បីមួយរូបប្រចាំផលិតកម្ម ថោន៕ BeBe

iPhone7 ចេញមិនទាន់បានមួយសប្ដាហ៍ផង តារាល្បីៗកាន់ព្រោងព្រាតពេញដៃiPhone7 ចេញមិនទាន់បានមួយសប្ដាហ៍ផង តារាល្បីៗកាន់ព្រោងព្រាតពេញដៃiPhone7 ចេញមិនទាន់បានមួយសប្ដាហ៍ផង តារាល្បីៗកាន់ព្រោងព្រាតពេញដៃiPhone7 ចេញមិនទាន់បានមួយសប្ដាហ៍ផង តារាល្បីៗកាន់ព្រោងព្រាតពេញដៃ