មិនធម្មតា! បេក្ខនារីកម្មវិធី The Voice Thailand មួយនេះបញ្ចេញសមត្ថភាពរ៉េបឡូយពេក ធ្វើឲ្យគណៈកម្មការចុចឡើងបាក់ប៊ូតុង

ឃើញថា បច្ចុប្បន្ននេះ កម្មវិធី The Voice… បានកំពុងមានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់មជ្ឈដ្ឋានមហាជនមិនថាក្មេង ឬចាស់ ដោយសារតែកម្មវិធីនេះ បានប្រមូលផ្តុំឡើងវិញនូវគ្រប់រសជាតិនៃទឹកដមសម្តេងរបស់បេក្ខជន-បេក្ខនារី មិនថាអ្នកចូលរួមប្រកួតថ្មី ឬ មានបទពិសោធន៍ (តារា) នោះទេ ។ ហើយពួកគេម្នាក់ៗតែងតែផ្តល់ឲ្យអ្នកទស្សនា ទាំងអារម្មណ៍សប្បាយរីករាយ និងលាយឡំភាពក្តុកក្តួលរំជួលចិត្តទប់ទឹកភ្នែកពុំបានផងដែរ ជាមួយលទ្ធផលនៃសមត្ថភាពរបស់ពួកគេ ។

យ៉ាងណាមិញ បើយើងក្រឡេកមកមើលការប្រលងចម្រៀងនៅក្នុងកម្មវិធី The Voice Thailand នៅក្នុងទឹកដីថៃឯណោះវិញ កាលពីថ្ងៃទី១៨ កញ្ញា ២០១៦ យប់មិញនេះ បេក្ខនារីម្នាក់បានបង្កទាំងភាពក្តុកក្តួលរំជួលចិត្ត និងភាពសប្បាយរីករាយប្លែកភ្នែក ដោយសារតែគណៈកម្មការម្នាក់បានដំសង្កត់ប៊ូតុងគាំទ្ររហូតបាក់ ព្រោះតែពេញចិត្តនឹងសមត្ថភាពរ៉េបរបស់នាងខ្លាំងពេក ៕


Related Posts