​រឿង​ទាំង​៣​ដែល​អ្នក​មិន​អាច​ធ្វើបាន​ពេលយប់​?

​រឿង​ទាំង​៣​ដែល​អ្នក​មិន​អាច​ធ្វើបាន​ពេលយប់​?

​នៅពេល​យប់ ប្រសិន​ជា​អ្នក​មិន​ប្រយ័ត្ន ហើយ​ធ្វើ​រឿង​មួយ​ចំនួន​ខាងក្រោម​នេះ នោះ​មានន័យ​ថា​អ្នក​កំពុងតែ​បំផ្លាញ​សុខភាព​ខ្លួនឯង​ហើយ​។ តើ​មានរឿង​អ្វីខ្លះ​ដែល​អ្នក​មិន​គួរ​ធ្វើ​ទៅ​?

  1. ​នៅពេល​យប់ អ្នក​មិនគួរ​ញ៉ាំ​អាហារ​ដែល​អាច​ធ្វើឲ្យ​អ្នក​ហើម​ពោះនោះ​ទេ ព្រោះ​វា​អាច​រំខាន​ដល់​ដំណេក​របស់​អ្នក​។ ដូចនេះ​នៅពេល​យប់​អ្នក​មិន​គួរ​ពិសារ​ពពួក​សណ្តែក ស្ពៃ​បូកគោ ខ្ទឹម​បារាំង ពោត និង​ចេក​ទេ​។​
  2. ​ម្យ៉ាងទៀត​នៅ​ពេលយប់​ក៏​អ្នក​មិន​អាច​ញ៉ាំ​ហិរ​បានដែរ ព្រោះ​វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នកគេង​មិន​លក់​។ ដូចនេះ​អ្នក​មិនគួរ​ពិសារ​ម្ទេស ខ្ទឹម​ស ខ្ទឹម​បារាំង ព្រោះ​វា​អាច​បង្អាក់​ក្រពះ​អ្នក​មិន​ឲ្យ​ដំណើរការ​ល្អ ហើយក៏​អាច​ធ្វើឲ្យ​ក្រពះ​អ្នក​ក្តៅ ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក​មិន​អាច​គេង​បាន​។​
  3. ​ចុងក្រោយ​អ្នក​មិន​អាច​ញ៉ាំ​ស្រា​បានឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មិន​អាច​គេ​ងលក់​ស្រួល​នោះទេ ហើយ​ក្រោយពេល​ដែល​ក្រោក​ពី​គេង អ្នក​នឹង​មាន​អារម្មណ៍​នឿយហត់​ជាង​មុន​ទៅ​ទៀត​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ cocomy.net

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។