បែបអស់ផ្លូវហើយ ទើបអាមេរិកសម្រេចស្នើត្រង់ៗឲ្យកូរ៉េខាងជើង បញ្ឈប់កម្មវិធីនុយក្លេអ៊ែរ រួចចូលរួមតុចរចាគ្នាឡើងវិញ

បែបអស់ផ្លូវហើយ ទើបអាមេរិកសម្រេចស្នើត្រង់ៗឲ្យកូរ៉េខាងជើង បញ្ឈប់កម្មវិធីនុយក្លេអ៊ែរ រួចចូលរួមតុចរចាគ្នាឡើងវិញ
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី បានស្នើឲ្យកូរ៉េខាងជើង បញ្ឈប់កម្មវិធី នុយក្លេអ៊ែរ របស់ខ្លួនជាបន្ទាន់ ដើម្បីជាជំហានមួយឆ្ពោះទៅរកកិច្ចចរចា ដ៏ក្តៅគគុកជាមួយនឹងអាមេរិក ព្រមទាំងអន្តរជាតិ ស្តីពីជោគវាសនារបស់រដ្ឋដ៏ឯកោមួយនេះ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយ Channel News Asia នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦។

ការអំពាវនាវរបស់លោក ចន ឃើរី ខាងលើនេះ បានកើតឡើងបន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំជាមួយនឹង សមភាគី ជប៉ុន និង កូរ៉េខាងត្បូង ដោយក្នុងនោះប្រទេសសម្ព័ន្ធមិត្តទាំងបី បានសម្តែងចេញនូវក្តី ព្រួយបារម្ភដូចៗគ្នា និងបាន «ប្តេជ្ញាយ៉ាងមោះមុត» ក្នុងកិច្ចការពារគ្នាទៅវិញទៅមក ព្រមទាំងធ្វើការ វាយបកវិញចំពោះការបង្កហេតុ និងភាពគគ្លើនរបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា កិច្ចប្រជុំនៅសហរដ្ឋអាមេរិកនេះ បានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្ត គ្រាប់បែក នុយក្លេអ៊ែរលើកទី៥ កាលពីដើមខែកញ្ញា និងត្រូវបានក្រុមជំនាញអះអាងថា មានសភាពខ្លាំងក្លាជាងមុន។ សហរដ្ឋអាមេរិក ដែលជាអ្នកដើរតួសំខាន់ជាងគេក្នុងបញ្ហានេះ បានអំពាវនាវឲ្យទីក្រុងព្យុងយ៉ាង ចូលខ្លួនមកពិភាក្សាជាមួយនឹងទីក្រុងវ៉ាស៊ីនតោនឡើងវិញ ដើម្បីឈានទៅរកការផ្អាកកម្មវិធីនុយក្លេអ៊ែរ ហើយកូរ៉េខាងជើង នឹងទទួលបានមកវិញនូវការអភិវឌ្ឍសេដ្ឋកិច្ច៕

ប្រភព៖ Fresh News

  • បែបអស់ផ្លូវហើយ ទើបអាមេរិកសម្រេចស្នើត្រង់ៗឲ្យកូរ៉េខាងជើង បញ្ឈប់កម្មវិធីនុយក្លេអ៊ែរ រួចចូលរួមតុចរចាគ្នាឡើងវិញ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/19  Category:កំសាន្ត
Tags: