ដើររក​ក្ដាម​តាម​វាលស្រែ​ ស្រាប់តែ​ប្រទះ​​ព្រានតណ្ហា ដាច់​ជាតិ​ពីពេល​ណា​..ចាប់​អូសទៅស្រាតខោ រំលោភយ៉ាងសាហាវ

ដើររក​ក្ដាម​តាម​វាលស្រែ​ ស្រាប់តែ​ប្រទះ​​ព្រានតណ្ហា ដាច់​ជាតិ​ពីពេល​ណា​..ចាប់​អូសទៅស្រាតខោ រំលោភយ៉ាងសាហាវ
ខេត្តកំពង់ចាម៖  កាលពីវេលាម៉ោង១៦និង០០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចវាលស្រែស្ថិតក្នុងភូមិស្វាយមមាស ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

កម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភសេពសន្ថវៈទៅលើនារីរងគ្រោះ ដោយយោងតាមបណ្តឹងរបស់អាណាព្យាបាលរបស់នាងហើយបានរៀបចំសំណុំឯកសារតាមនីតិវិធីត្រៀមបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ហួនលាងហួរ ភេទប្រុស អាយុ២៣ឆ្នាំ រីឯនារីរងគ្រោះមានឈ្មោះ«គ ធ»១៥ឆ្នាំ។ អ្នកទាំង២មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។

នារីរងគ្រោះ«គ ធ»បានឲ្យដឹងថា នៅពេលរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នាងបានទៅស្រែក្បែរកន្លែងកើតហេតុស្ថិតនៅខាងកើតភូមិស្វាយមាស។ នៅវេលាម៉ោង១៦ថ្ងៃដដែលនាង«គ ធ»បានដើររកក្តាមមកដល់ចំណុចកើតហេតុក្បែរផ្នូរខ្មោច ស្រាប់តែឃើញឈ្មោះហួន លាងហួរ ភេទប្រុសអាយុ២៣ឆ្នាំបានមកដល់ជិតនាង ហើយចាប់អូសដៃនាងមកជិតផ្នូរខ្មោច រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើរូបនាង។ នាង«គ ធ»បានបញ្ជាក់ថាបើទោះបីនាងខំរើបម្រាស់យ៉ាងណាក៏មិនអាចគេចផុតពីបិសាចតណ្ហាហួន លាងហួរឡើយ ហើយហួនលាងហួរបានចាប់សង្កត់នាងនិងស្រាតខោនាងរំលោភទាំងកម្រោលធ្វើឲ្យនាងឈឺចាប់យ៉ាងខ្លាំង មិនតែប៉ុណ្ណោះធ្វើឲ្យមុតក្រចករបស់ជនសង្ស័យជាច្រើន។ ទីបំផុត ឈ្មោះ ហួន លាងហួរ រំលោភសេពសន្ថវៈលើរូបនាងរហូតបានសម្រេច ហើយក៏ដើរចេញបាត់។ បន្ទាប់នាង«គ ធ»បានត្រឡប់មកផ្ទះ ហើយប្រាប់អាណាព្យាបាលរបស់នាង និងប្ដឹសមត្ថកិច្ច។

លោកប្រាក់សុគុណ អធិការនគរបាលស្រុកជើងព្រៃបានឲ្យដឹងថា ក្រោយពេលទទួលបណ្តឹងនេះភ្លាមសមត្ថកិច្ច បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ និងបំពេញសំណុំឯកសារតាមនីតិវិធី ៕

ប្រភព៖ VD7

  • ដើររក​ក្ដាម​តាម​វាលស្រែ​ ស្រាប់តែ​ប្រទះ​​ព្រានតណ្ហា ដាច់​ជាតិ​ពីពេល​ណា​..ចាប់​អូសទៅស្រាតខោ រំលោភយ៉ាងសាហាវ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/19  Category:កំសាន្ត
Tags: