ដំរីចុះប្រេងមួយក្បាល រត់ជាន់ម្ចាស់រហូតស្លាប់! អាជ្ញាធរកំពុងរកវិធានការចាប់ដំរី ព្រោះខ្លាចគ្រោះដល់អ្នកទេសចរ

(មណ្ឌលគិរី)៖ នៅម៉ោងប្រមាណ ១៖១០នាទីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ដំរីចុះប្រេងមួយក្បាល បានរត់កញ្ជ្រោលជាន់ម្ចាស់ របស់វារហូតស្លាប់បាត់បង់ជីវិត នៅតាមផ្លូវចុះកាន់រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ស្ថិតនៅក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ក្រោយពីជាន់ម្ចាស់ស្លាប់ហើយ ដំរីនេះរត់ចុះរត់ឡើងតាមផ្លូវទៅកាន់ទឹកជ្រោះប៊ូស្រា នាំឲ្យអាជ្ញាធរមានការព្រួយបារម្ភខ្លាចបង្កគ្រោះថ្នាក់ ដល់ភ្ញៀវទេសចរ។

អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាន បានបញ្ជាឲ្យសមត្ថកិច្ចចុះទៅកាន់កន្លែងកើតហេតុ រួមគ្នាការពារភ្ញៀវទេសចរ កុំឲ្យដំរីចុះប្រេងនេះ ទៅបង្កគ្រោះថ្នាក់ផ្សេងៗ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ដំរីព្រៃជំទង់១ក្បាល បានជាប់អន្ទាក់របស់ព្រាន នៅតំបន់ព្រៃការពារធម្មជាតិ ចន្លោះស្រុកអូររាំង និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានគេរាយការណ៍ថា បានងាប់ហើយ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយសារតែក្រុមមន្រ្តីជំនាញ មិនអាចទៅជួយសង្គ្រោះទាន់ពេលវេលា។ ពីដំបូងដំរីមួយក្បាលនេះ នៅរងរបួសធ្ងន់នៅឡើយទេ ប៉ុន្តែមកពីក្រុមជំនាញ​ជួយមិនទាន់ក៏ងាប់តែម្តងទៅ។ ហេតុការណ៍នេះ ត្រូវបានពលរដ្ឋប្រទះឃើញនៅក្នុងព្រៃកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដានេះ មន្រ្តីជំនាញទាំងអស់ នៅខេត្តមណ្ឌលគិរី ហាក់បីដូចជា ធ្វើការសង្រ្គោះយឺតយ៉ាវទំនងខ្វះឧបករណ៍ ហើយមកពីការជួយសង្រ្គោះ មានការយឺតយ៉ាវដំរីព្រៃ១ក្បាលនេះហើយ ទើបបណ្តាលឲ្យងាប់។

សត្វដំរីងាប់ដោយសារតែកម្លាំងរបស់វាបាន និងកំពុងចុះខ្សោយដោយសារ អត់ទឹក អត់អាហារ និងរងរបួសនៅចំកន្លែង ជាប់អន្ទាក់ផងដែរ។ មហាជនទូទាំងខេត្តមណ្ឌលគិរី បានសុំឲ្យក្រុមអាជ្ញាធរ​ព្រមទាំង មន្រ្តីជំនាញក៏ដូចជា ជំនាញពាក់ព័ន្ធទាំងអស់ ជួយរួមគ្នារិះរកគ្រប់ មធ្យោបាយដើម្បីជួយសង្រ្គោះ ដល់សត្វកម្រនេះទាំងអស់គ្នាតែជាអកុសលវាយបានងាប់បាត់ទៅហើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដំរីចុះប្រេងមួយក្បាល រត់ជាន់ម្ចាស់រហូតស្លាប់! អាជ្ញាធរកំពុងរកវិធានការចាប់ដំរី ព្រោះខ្លាចគ្រោះដល់អ្នកទេសចរ

ដំរីចុះប្រេងមួយក្បាល រត់ជាន់ម្ចាស់រហូតស្លាប់! អាជ្ញាធរកំពុងរកវិធានការចាប់ដំរី ព្រោះខ្លាចគ្រោះដល់អ្នកទេសចរ

ដំរីចុះប្រេងមួយក្បាល រត់ជាន់ម្ចាស់រហូតស្លាប់! អាជ្ញាធរកំពុងរកវិធានការចាប់ដំរី ព្រោះខ្លាចគ្រោះដល់អ្នកទេសចរ