Google Street View សូម្បី​តែ​មុខ​សត្វ​គោ​ក៏​ Blur មិន​ឲ្យ​ឃើញ​ដែរ

រូបភាព​មួយ​សន្លឹក​ថត​ចេញ​ពី​ Google Street View កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ដោយ​រូប​នោះ​មាន​បង្ហាញ​ពី​សត្វ​គោ​មួយ​ក្បាល​ត្រូវ​បាន​គេ​ Blur មុខ​របស់​វា។

 

Google Street View សូម្បី​តែ​មុខ​សត្វ​គោ​ក៏​ Blur មិន​ឲ្យ​ឃើញ​ដែរ

 

ទាក់​ទង​នឹង​រូបភាព​ខាង​លើ​ Google ឲ្យ​ដឹង​ថា​ មិន​មែន​គេ​ចង់​រក្សា​សិទ្ធ​បុគ្គល​ឲ្យ​សត្វ​គោ​មួយ​ក្បាល​នេះ​ទេ​ ប៉ុន្តែ​តាម​ពិត​ដោយ​សារ​តែ​បញ្ហា​បច្ចេកទេស​ពាក់​ព័ន្ធ​នឹង​បច្ចេកវិទ្យា​ Blur មុខ​ដោយ​ស្វ័យប្រវត្តិ​របស់​ខ្លួន។ រូបភាព​ខាង​លើ​នេះ​ទទួល​បាន​ការ​ Tweet (ជា​ការ Share លើ​ Twitter) តៗ​គ្នា​ដល់​ទៅ​រាប់​ម៉ឺន​ដង​​ឯ​ណោះ ហើយ​មាន​​អ្នក​ប្រើ​ប្រាស់​​ខ្លះ​បាន​សម្ដែង​អារម្មណ៍​អស់​សំណើច​ជា​ខ្លាំង។

 

Google Street View សូម្បី​តែ​មុខ​សត្វ​គោ​ក៏​ Blur មិន​ឲ្យ​ឃើញ​ដែរ

 

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​មាន​រូបភាព​មួយ​សន្លឹក​​ដែល​ចេញ​ផ្សាយ​ដោយ​ភ្នាក់ងារ​សមត្ថកិច្ច​ West Midlans ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដែរ​ ដោយ​រូបភាព​នោះ​បង្ហាញ​អំពី​​​សកម្មភាព​ដឹក​ជញ្ជូន​កូន​ចៀម​បី​ក្បាល​ដោយ​ខុស​ច្បាប់។​ ​អ្វី​ដែល​ធ្វើ​ឲ្យ​​​ចាប់​អារម្មណ៍​ខ្លាំង​គឺ​កូន​ចៀម​ទាំង​នោះ​ត្រូវ​បាន​គេ​ Blur ​មិន​ឲ្យ​ឃើញ​មុខ​ឡើយ៕​​​​

 

ចុច​អាន៖ ស្ត្រី​ម្នាក់​ធ្វើ​ឲ្យ​ឡាន​ក្រឡាប់​ពេល​បើក​សាក​ល្បង​បាន​ត្រឹម​ ៦ វិនាទី

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheGuardian​​​​