Note 7 ប្រកួត​ល្បឿន​នឹង iPhone 7 លទ្ធផល​យ៉ាង​ណា​ដែរ?

វីដេអូ​ដ៏​ថ្មី​មួយ​ត្រូវ​បាន​បង្ហោះ​លើ​គណនី​ YouTube ឈ្មោះ​ PhoneBuff ដែល​បង្ហាញ​ពី​ការ​ប្រកួត​​ល្បឿន​ដំណើរ​ការ​​គ្នា​រវាង​ iPhone 7 និង Galaxy Note 7។

 

 

ក្រោយ​ធ្វើ​តេស្ត​លទ្ធផល​បង្ហាញ​ថា​ Galaxy Note 7 ហាក់​តាម​មិន​ទាន់ iPhone 7 ឡើយ​ ពោល​ iPhone 7 បាន​នាំ​មុខ​ Note 7 ទាំង​​លើ​ការ​បើក​កម្មវិធី​, កាមេរ៉ា, កម្មវិធី​កាត់​ត​វីដេអូ​ និង​ ហ្គេម​ជាដើម។ បន្ទះ Chip A10 Fusion បូក​រួម​នឹង​ RAM ទំហំ​ 2 GB រួម​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ជា​មូលហេតុ​​នាំ​ឲ្យ​ iPhone 7 អាច​ធ្វើ​​ដំណើរ​បាន​​​​លឿន​ជាង Galaxy Note 7៕​​​
​​
ចុច​អាន៖ Note 7 និង iPhone 7​ Plus ​ឈ្មោះ​ស្រដៀង​គ្នា​ ​ចុះ​សមត្ថភាព​?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ YouTube​​​​