ស្រាបៀរ ABC អិចស្ត្រា ស្តោត ដប​ថ្មី សម្ពោធ​ដាក់​លក់​លើ​ទីផ្សារ​ហើយ

ក្រុមហ៊ុន​ផលិត​ស្រាបៀរ​កម្ពុជា (CBL) បាន​ប្រកាស​បង្ហាញ​ជា​ផ្លូវការ​នូវ​ ABC អិចស្ត្រា ស្តោត ដប​ថ្មី​ដែល​រចនា​ឡើង​ជាមួយ​រូបរាង​ថ្មី​គួរ​ឲ្យ​ទាក់​ទាញ កាល​ពី​ថ្ងៃ​សៅរ៍ ទី១៧ កញ្ញា នៅ​សណ្ឋាគារ​សូហ្វីតែល ភ្នំពេញ ភូគីត្រា។

 

កម្មវិធី​នេះ​រៀបចំ​ឡើង​ជា​លក្ខណៈ “រាត្រី​សមោសរ ABC Golden Black Night” យ៉ាង​ពិសេស​ ដើម្បី​ប្រកាស​សម្ពោធ​លក់​ស្រាបៀរ​ទឹក​ខ្មៅ​ដប​ថ្មី ដោយ​អញ្ជើញ​ភ្ញៀវ​វីអាយភី រួម​ទាំង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ និង​បុគ្គលិក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ដៃគូ​ពាណិជ្ជកម្ម ជា​ពិសេស​វត្តមាន​នៃ​តារា​ចម្រៀង តារា​សម្ដែង និង​តារា​បង្ហាញ​ម៉ូដ​ជាច្រើន ដូចជា អ្នកនាង ពេជ្រ សោភា លោក ជី ដេវីត កញ្ញា សុគន្ធនីសា លោក ឆាយ វីរៈយុទ្ធ លោក អ៊ុន សុធ្ធា និង​តារា​ល្បីៗ​ជា​ច្រើន​រូប​ទៀត។

 

ស្រាបៀរ ABC អិចស្ត្រា ស្តោត ដប​ថ្មី សម្ពោធ​ដាក់​លក់​លើ​ទីផ្សារ​ហើយ

 

កម្មវិធី​រាត្រី​នោះ​មាន​ឈ្មោះ​ថា “កម្មវិធី​ជប់លៀង​ពាក់​របាំង​មុខ” ដែល​ភ្ញៀវ​ចូលរួម​ត្រូវ​ស្លៀក​ពាក់​ពណ៌​ខ្មៅ ឬ​ពណ៌​មាស និង​ពាក់​របាំង​មុខ​ពិសេស​ដើម្បី​បន្ថែម​ភាព​អាថ៌កំបាំង​នៃ​ព្រឹត្តិការណ៍​នេះ ជា​ពិសេស​មាន​ការ​ចូលរួម​សម្តែង​ពី​ក្រុម​អ្នក​លេង​សៀក​អន្តរជាតិ “The Magic Cube” មក​ពី​បារាំង​មក​សំដែង​សៀក​រហស្សកម្ម​បែប​ទំនើប និង​លាត​ត្រដាង ABC អិចស្ត្រា ស្តោត រូបរាង​ដប​ថ្មី​នៅ​លើ​ឆាក ព្រម​ទាំង​មាន​កម្មវិធី​ដើរ​បង្ហាញ​ម៉ូដ​ពាក់​របាំង​មុខ និង​ការ​សម្ដែង​របាំ​ស្រមោល​សហសម័យ​ដែល​បង្ហាញ​ពី​ប្រវត្តិ​នៃ​ស្រាបៀរ​ ABC អិចស្ត្រា ស្តោត។

 

ការ​សម្ដែង​នេះ​បាន​បង្ក​បរិយាកាស​កាន់​តែ​រំភើប​រីករាយ​បន្ថែម​ទៀត​ជាមួយ​នឹង​តន្ត្រី​ដែល​ប្រគំ​ឡើង​ដោយ​ក្រុម​តន្ត្រី​អន្តរជាតិ និង​ជាមួយ​បទ​ពិសោធន៍​ថ្មី​នៃ​ការ​ទទួល​ទាន​អាហារ​បែប​បស្ចិមប្រទេស​លំដាប់​សណ្ឋាគារ​ផ្កាយ៥។

 

ស្រាបៀរ ABC អិចស្ត្រា ស្តោត ដប​ថ្មី សម្ពោធ​ដាក់​លក់​លើ​ទីផ្សារ​ហើយ

 

អំឡុង​ពេល​​បទ​សម្ភាស​ពិសេស​ជាមួយ​បណ្តា​អ្នក​សារព័ត៌មាន​ល្បីៗ​ក្នុង​ស្រុក តារា​ល្បីៗ​ជាច្រើន​រូប​និយាយ​ថា ពួកគាត់​ចូល​ចិត្ត​ទទួល​ទាន​ស្រាបៀរ ABC អិចស្ត្រា ស្តោត ព្រោះ​ពួក​គាត់​ឲ្យ​តម្លៃ​លើ​អ្វីៗ​ដែល​ល្អ​ប្រណីត​ក្នុង​ជីវិត ហើយ​ស្រាបៀរ​ទឹក​ខ្មៅ​នេះ​ត្រូវ​បាន​វាយ​តម្លៃ​ខ្ពស់​ជា​ស្រាបៀរ​ទឹក​ខ្មៅ​មាន​គុណភាព​ខ្ពស់​ ធ្វើ​ឡើង​ពី​គ្រឿង​ផ្សំ​ដែល​បាន​សម្រិតសម្រាំង​យ៉ាង​ពិសេស​ជាមួយ​ដំណើរការ​នៃ​ខ្សែ​សង្វាក់​ផលិត​យ៉ាង​ល្អ​ឥត​ខ្ចោះ។

 

ABC អិចស្ត្រា ស្តោត ស័ក្ដិសម​ជាមួយ​យុវវ័យ​សម័យ​ថ្មី និង​ផ្តល់​នូវ​បទ​ពិសោធន៍​ថ្មី​ក្នុង​ការ​ក្រេប​រសជាតិ​នៃ​ស្រាបៀរ ABC អិចស្ត្រា ស្តោត ដែល​បាន​រចនា​ជា​រូបរាង​ដប​ថ្មី​គួរ​ជា​ទី​ទាក់​ទាញ។ ហើយ​ក៏​មាន​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ថ្មី​មួយ​ហៅ​ថា “ឆ្ពោះ​ទៅ​រក​ឧត្តមភាព​ទឹកខ្មៅ​ល្អ​ដូច​មាស” ដើម្បី​គាំទ្រ​ដល់​ផលិត​ផល​ថ្មី​នេះ​ផង​ដែរ។

 

ស្រាបៀរ ABC អិចស្ត្រា ស្តោត ដប​ថ្មី សម្ពោធ​ដាក់​លក់​លើ​ទីផ្សារ​ហើយ

 

ចំពោះ​ព័ត៌មាន​បន្ថែម សូម​ចូល​ផេក​ហ្វេសប៊ុក www.facebook.com/ABC.ExtraStoutCambodia ។ សូម​រីករាយ​ទទួល​ទាន​ស្រាបៀរ ABC អិចស្ត្រា ស្តោត ដោយ​ការ​ទទួល​ខុស​ត្រូវ៕

 

ស្រាបៀរ ABC អិចស្ត្រា ស្តោត ដប​ថ្មី សម្ពោធ​ដាក់​លក់​លើ​ទីផ្សារ​ហើយ

 

ស្រាបៀរ ABC អិចស្ត្រា ស្តោត ដប​ថ្មី សម្ពោធ​ដាក់​លក់​លើ​ទីផ្សារ​ហើយ

 

អត្ថបទ៖ ពាណិជ្ជកម្ម