កំពុងផ្អើលនៅទឹកជ្រោះប៊ូស្រា! មនុស្សស្លាប់ម្នាក់ដោយសារដំរីចុះប្រេង

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា គិតត្រឹមវេលាម៉ោង០១ និង១០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ​កញ្ញា នេះ​ លោក​ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី បាន​បញ្ជា​ឱ្យកម្លាំង​​សមត្ថកិច្ចចុះទៅកន្លែងដែល​កើត​ករណី​ដំរីចុះប្រេង​មួយ​​ក្បាល​បាន​រត់​កញ្ជ្រោល​​ជាន់​ម្ចាស់​របស់​វា រ​ហូត​ស្លាប់​​នៅ​តាម​ផ្លូវ​ចុះ​កាន់​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា ស្ថិត​នៅ​ក្នុង​ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

ប្រភពឱ្យដឹងថា ក្រោយពី​​ជាន់​ម្ចាស់​ស្លាប់​​ហើយ ដំរី​នេះ​បាន​រត់​ចុះ​រត់ឡើង​តាម​ផ្លូវ​ទៅ​កាន់​ទឹកជ្រោះ​ប៊ូ​ស្រា នាំឱ្យ​​អាជ្ញាធរ​មានការ​ព្រួយបារម្ភ ​ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ទេសចរ ។