​វិធី​និយាយ​សរសើរ​កូន ដែល​ត្រឹមត្រូវ ហើយ​មាន​ប្រសិទ្ធភាព​

​វិធី​និយាយ​សរសើរ​កូន ដែល​ត្រឹមត្រូវ ហើយ​មាន​ប្រសិទ្ធភាព​

ការនិយាយ​សរសើរ ដើម្បី​ឲ្យ​ផ្នត់គំនិត​កូន កាន់តែ​រីកចម្រើន​ទៅមុខ  (growth mindset) ខុសពី​ការសរសើរ​ធម្មតា ពីព្រោះ ការសរសើរ​បែបនេះ នឹង​ធ្វើ​ឲ្យ​កូន​របស់​អ្នក ខិតខំ​សិក្សា​ស្វែងយល់ និង​ព្យាយាម​បន្ថែមទៀត ដើម្បី​ឲ្យ​វា​កាន់តែ​ល្អ​ជាង​នេះ​។ ពាក្យ​សរសើរ​បែបនេះ ក៏​នឹង​ធ្វើ​ឲ្យ​កូន​របស់​អ្នក មាន​ភាព​ឆ្លាត​វៃ រស់​រវើក ហើយ​មិន​ចេះ​ខ្លាច​គេ​នោះទេ​។​

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក នូវ​ការសរសើរ​ធម្មតាៗ និង​ការសរសើរ ដែល​ធ្វើ​ឲ្យ​កូន​របស់​អ្នក មានគំនិត​កាន់តែ​រីកចម្រើន​ទៅ​មុខ​។​

ផ្នត់គំនិត​ធម្មតា ៖  “​កូន​ឆ្លើយ​ត្រូវ​ហើយ ល្អ​ណាស់​! កូន​ពូកែ​មែន​”
ផ្នត់គំនិត​រីកចម្រើន ៖  “​កូន​ឆ្លើយ​ត្រូវ​ហើយ ល្អ​ណាស់​! កូន​បាន​ព្យាយាម​ខ្លាំងណាស់ ហើយ​ចុងបញ្ចប់ កូន​ពិតជា​ធ្វើ​បាន​មែន​”

ផ្នត់គំនិត​ធម្មតា ៖  “​កូន​លេង​ឈ្នះ​វា បាន​លឿន​មែនទែន​! កូន​ឆ្លាត​មែន​!”
​ផ្នត់គំនិត​រីកចម្រើន ៖ “​ល្អ​មែន​! បើ​ធ្វើ​បាន​ហើយ អញ្ចឹង កូន​សាក​លេង វគ្គ​ដែល​ពិបាក​ជាង​ហ្នឹង​ទៀត​ទៅ​មើល ប៉ា​គិតថា កូន​អាចធ្វើ​បាន​”៕

​ប្រភព ៖ Lifehack
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។