៤ ចំណុច ដើម្បី​កាត់បន្ថយ ការ​ញ៉ាំ​កាហ្វេ​លើស​កម្រិត

៤ ចំណុច ដើម្បី​កាត់បន្ថយ ការ​ញ៉ាំ​កាហ្វេ​លើស​កម្រិត

ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន ចាប់ផ្តើម​ទទួលទាន​កាហ្វេ ជា​ទម្លាប់​ប្រចាំថ្ងៃ រហូតដល់​អ្នក​ខ្លះ អត់​មិនបាន ឬ​ញ៉ាំ​លើស​កម្រិត​ទៀត​ផង​។

​មនុស្ស​ភាគច្រើន ញ៉ាំ​កាហ្វេ​នៅ​ពេល​ព្រឹក ដើម្បី​ធ្វើឲ្យ​រាងកាយ និង​អារម្មណ៍​ស្រស់​ស្រាយ ហើយ​មាន​កម្លាំង​ប្រកប​ការងារ​។ កាហ្វេ ក៏​អាច​ជួយ​ឲ្យ​អ្នក មាន​ស្មារតី​រស់​រវើក និង​ស្វាហាប់​ផងដែរ​។​

​ចំពោះ​អ្នក​ខ្លះ គេ​ត្រូវកា​រញ៉ាំ​កាហ្វេ​ច្រើនដង ហើយ​លើស​កម្រិត​ដែល​គ្រូពេទ្យ​បាន​ណែនាំ​។ កាហ្វេ ក៏​មាន​ផ្ទុក​ជាតិ​ស្ករ និង​សារធាតុ​ធ្វើឲ្យ​ផ្អែម​ផងដែរ ដូច្នេះ វា​ពិតជា​ធ្វើឲ្យ​អ្នក ប្រឈម​នឹង​ជំងឺ​នានា ពិសេស​គឺ​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​បេះដូង​។ ក្រៅពីនេះ ការ​ញ៉ាំ​កាហ្វេ​ច្រើនពេក ក៏​អាច​ប៉ះពាល់​ដំណេក និង​ការងារ​របស់​អ្នក​ផងដែរ​។​

​ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការកាត់បន្ថយ បរិមាណ​ជាតិ​កាហ្វេ​អ៊ី​ន ដែល​អ្នក​ទទួល​ទាន និង​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក ៖
១. ដាក់​កំហិត បញ្ឈប់​ការ​ញ៉ាំ​កាហ្វេ ឬ​តែ ចាប់ពី​ម៉ោង ២ រសៀល​តទៅ​
២. មិន​ត្រូវ​ញ៉ាំ​កាហ្វេ លើសពី ៤ ពែង​ក្នុង​មួយ​ថ្ងៃ​ជា​ដាច់ខាត​
៣. ជំនួស​ការ​ញ៉ាំ​កាហ្វេ ទៅ​ជា​ទឹក​ផ្លែឈើ​ស្រស់ ឬ​ទឹក​ធម្មតា​វិញ​
៤. បន្ថយ​ទំហំ​កែវ​កាហ្វេ​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។