NOCC បើក​វគ្គ​បណ្ដុះ​​​បណ្ដាល​​ស្ដីពី​​រដ្ឋបាល​កីឡា​និង​ MC

​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា ​(NOCC ) ​បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល​រដ្ឋាបាល​កីឡា​ស្ដី​ពី​សារព័ត៌មាន​ និង​ MC ​កីឡា ​ដែល​មាន​រយៈពេល​ ២​ថ្ងៃ គឺ​ថ្ងៃ​ទី​១៩ ​និង​ ២០​កញ្ញា​នៅ​ទី​ស្ដី​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ។

 

NOCC បើក​វគ្គ​បណ្ដុះ​​​បណ្ដាល​​ស្ដីពី​​រដ្ឋបាល​កីឡា​និង​ MCឯក​ឧត្ដម​ តែម ម៉ឺន (កណ្ដាល)

 

ឯក​ឧត្ដម​ តែម ម៉ឺន ​អគ្គ​លេខាធិការ​រង​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​បើក​​កម្មវិធី​នេះ​ដើម្បី​​​ឲ្យ​អ្នក​​សារព័ត៌មាន​​​​ទាំង​អស់​ទទួល​បាន​​ចំណេះ​ដឹង​បន្ថែម​​ពី​របៀប​សរសេរ​​​ព័ត៌មាន​កីឡា​។ ​​​​​​​អ្នក​ចូល​រួម​ទាំង​អស់​ នឹង​អាច​ជា​​​ក្លាយ​ជា​អ្នក​សរសេរ​ព័ត៌មាន​​​ដ៏​ល្អ​ ក្នុង​ការ​ត្រៀម​ព្រឹត្តិការណ៍​កីឡា​ National Games និង​ត្រៀម​ Sea Games ​ឆ្នាំ​​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​​​ផ្ទះ​។

 

NOCC បើក​វគ្គ​បណ្ដុះ​​​បណ្ដាល​​ស្ដីពី​​រដ្ឋបាល​កីឡា​និង​ MCអ្នកចូលរួម

 

​ក្នុង​ការ​ចូល​រួម​នេះ​មាន​អ្នកសារព័ត៌មាន និង​ពិធីករ​-ពិធី​ការិនី​មក​ពី​សហព័ន្ធ​ជាតិ​ទាំង ​១៤​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ National Games ​ចំនួន​៩៨​នាក់​ដែល​ក្នុង​នោះ​មាន​ពិធី​ករ​-ពិធី​ការិនី អ្នក​យក​ព័ត៌មាន​ចំនួន​៦៥​នាក់។ ​ព្រឹត្តិការណ៍​នេះ​បង្កើត​ឡើង​ចំនួន ៣​លើក​រួច​​​មក​ហើយ​​កាល​ពី​ឆ្នាំ​២០១៤ និង​២០១៥​៕

 

អត្ថបទ​៖​ស្រី សុវណ្ណដារ៉ា​