ឱកាសទទួលបានសំបុត្រយន្តហោះធ្វើដំណើរ ទៅកាន់ទីក្រុងបាងកកពី «វេទិកាតារាថៃប្រចាំ PNN ២០១៦»

ចាប់ពីថ្ងៃទី២០ រហូតដល់៣០ ខែកញ្ញា កម្មវិធី«វេទិកាតារាថៃប្រចាំPNN ២០១៦» នឹងផ្តល់ជូននូវរង្វាន់ពិសេសផ្សេងទៀត ទៅដល់ប្រិយមិត្ត James & Bella នោះគឺសំបុត្រយន្តហោះទៅមកពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងបាងកក ចំនួន២សន្លឹក។
ដើម្បីឈ្នះរង្វាន់ដ៏ពិសេសនេះ ប្រិយមិត្តត្រូវថតរូប Selfie ជាមួយនឹងឡូហ្គោ វេទិកាតារាថៃប្រចាំ PNN 2016 ដែលនឹងលេចឡើងនៅអំឡុង ពេលផ្សាយរឿងភាគថៃពេលថ្ងៃត្រង់របស់ភីអិនអិន «វិមានមេខលា» ដែលមានចាក់បញ្ចាំង​ ជូននៅរៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង១២ថ្ងៃត្រង់។

រួចហើយប្រិយមិត្តត្រូវផុសរូប Selfie របស់ខ្លួននៅក្នុង Event Page «វេទិកាតារាថៃប្រចាំ PNN 2016» (https://www.facebook.com/events/640935126081911/ )។ រូប Selfie ដែលមានចំនួន Like, comments & Share ច្រើនជាងគេនឹងមានឱកាសឈ្នះរង្វាន់សំបុត្រយន្តហោះពីរសន្លឹកនេះ។ លទ្ធផលនឹងប្រកាសនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦។
នៅសល់រយៈពេលតែ បីអាទិត្យទៀតប៉ុននោះ ស្ថានីយទូរទស្សន៍ភីអិនអិននឹងរៀបចំព្រឹត្តិការណ៍មួយ ដែលមានឈ្មោះថា «វេទិកាតារាថៃប្រចាំPNN ២០១៦» ដោយមានការចូលរួមពីលោក James Jirayu និងកញ្ញា Bella Ranee ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី៩ ខែតុលា នៅផ្សារទំនើបអ៊ីអន រាជធានីភ្នំពេញ ចាប់ពីម៉ោង១២ និង៣០នាទីថ្ងៃត្រង់ រហូតដល់ម៉ោង៣រសៀល។

ពាក់ព័ន្ធទៅនឹងដំណើរមកដល់របស់កំពូលតារាទាំងពីរនេះដែរ PNN បានរៀបចំកម្មវិធីផ្សងសំណាងពិសេសៗ មួយចំនួនសម្រាប់ប្រិយមិត្តអ្នកគាំទ្រតារាថៃទាំងពីរដួងនេះ ក្នុងការទទួលបានសំបុត្រ VIP ដើម្បីចូលរួមក្នុងកម្មវិធី «វេទិកាតារាថៃប្រចាំPNN 2016» អាវយឺត និងមួកដ៏ស្រស់ស្អាត ព្រមជាមួយនឹងរូបថត ដែលមានចុះហត្ថលេខាផ្ទាល់ពី James & Bella។

កម្មវិធីផ្សងសំណាងបានចាប់ផ្តើមធ្វើកាលពីថ្ងៃទី១២ ខែកញ្ញា រហូតដល់ចុងខែកញ្ញានេះ នៅតាមកម្មវិធីផ្សាយមួយ ចំនួនរបស់ភីអិនអិនដូចជា កម្មវិធីសន្ទានាពេលព្រឹក, កម្មវិធីព័ត៌មានកម្ពុជាល្ងាចនេះ, កម្មវិធីព័ត៌មានជីវិត និងកំសាន្ត, កម្មវិធីស៊ីអារម្មណ៍ និងកម្មវិធីប្រគុំតន្រ្តីសូភើសាន់ដេ។

រហូតមកទល់នឹងពេលនេះ យើងបានផ្តល់ជូនសំបុត្រVIP ជាច្រើនសន្លឹករួចហើយ ទៅដល់ប្រិយមិត្តរបស់ James & Bella។ សំបុត្រជាច្រើនទៀតនឹងបន្តផ្តល់ជូនអ្នកដែលចូលរួមផ្សងសំណាងពីកម្មវិធី «វេទិកាតារាថៃប្រចាំPNN ២០១៦» ដោយតាមដានទំព័រហ្វេសប៊ុករបស់ភីអិនអិនដែលមានដូចជា៖ www.facebook.com/PNNTVCambodia , www.facebook.com/PNNDramaFanClub www.facebook.com/PNNEntertainmentNews  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload