Spurs នឹងធ្វើការពិនិត្យរបួសខ្សែប្រយុទ្ធ Harry Kane នៅថ្ងៃចន្ទនេះ

ក្លិប Tottenham សង្ឃឹមនឹងអាចដឹងពីទំហំនៃរបួសត្រង់ភ្នែកគោលរបស់កីឡាករ Harry Kane នៅថ្ងៃចន្ទនេះ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានរងការប៉ះទង្គិច និងត្រូវសែងចេញក្នុងការប្រកួតឈ្នះឆ្មាខ្មៅ Sunderland។

Harry-Kane

Kane វ័យ ២៣ បានស៊ុតបញ្ចូលទីតែមួយគ្រាប់ ជួយឲ្យក្លិបឈ្នះនៅកីឡដ្ឋាន White Hart Lane មុនពេលធ្វើឲ្យគ្រិចជើង ខណៈព្យាយាមដណ្តើមបាល់ពីកីឡាករ Papy Djilobodji ជិតចុងការប្រកួត។ គ្រាប់នៅនាទីទី ៥៩នោះ គឺជាគ្រាប់ស៊ុតបញ្ចូលទីទីពីររបស់ Kane សម្រាប់រដូវកាលថ្មីនេះ។

លោក Mauricio Pachettino បានប្រាប់សារព័ត៌មានកីឡា BBC ថា «ពួកយើងត្រូវការដឹងអំពីស្ថានភាពរបួស និងកំពុងរង់ចាំរហូតដល់ថ្ងៃស្អែក»។

ខ្សែបម្រើកណ្តាល Mousa Dembele និងខ្សែការពារ Eric Dier សុទ្ធតែមានរបួសដូចគ្នា៕

The post Spurs នឹងធ្វើការពិនិត្យរបួសខ្សែប្រយុទ្ធ Harry Kane នៅថ្ងៃចន្ទនេះ appeared first on CamboSport.