ក្រុមមិនដែលចាញ់ Juventus បរាជ័យក្រោមថ្វីជើង Inter

ក្លិប Inter Milan បានត្រលប់មកលេងឈ្នះលើម្ចាស់ជើងឯកចាញ់ Juventus ក្នុងការប្រកួត derby d’Italia ដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីយប់ម្សិលមិញ។

Inter-Juv

កីឡាករ Stephan Lichtsteiner របស់សេះបង្កង់ Juventus បានធ្វើការនាំមុខក្រុមភ្ញៀវ បន្ទាប់ពីសម្រាកចូលតង់ទីពីរ នៅពេលដែលកីឡាករនេះ លោតតែតពីការលើកបាល់ជ្រុង ពីមិត្តរួមក្រុម Alex Sandro។ ទោះជាយ៉ាងណា កីឡាករ Mauro Icardi បានតាមស្មើមកវិញ គ្រាន់តែពីរនាទីក្រោយមក ពីការលើកបាល់ជ្រុងដូចគ្នា។

កីឡាករប្តូរចូលជំនួស Ivan Perisic បានបន្ថែមមួយគ្រាប់ទៀតឲ្យ Inter Milan នៅនាទីទី ៧៨។ នៅជិតចប់ការប្រកួត កីឡាករ Banega បានទទួលកាតលឿងទីពីរ ក្រោយពីតាមឈូសជើង ខ្សែបម្រើ Gonzalo Higuain របស់ Juventus។

លទ្ធផលនេះ គឺជាចាញ់លើកទីពីររបស់សេះបង្កង់ Juventus នៅក្នុងលីក Serie A នេះចាប់តាំងពួកគេ ចាញ់ក្រុម Sasuolo ១-០ កាលពីថ្ងៃទី ២៨ តុលាឆ្នាំ ២០១៥មក។

ការចាញ់នេះ ធ្វើឲ្យ Juventus ធ្លាក់មកលេខពីរវិញ នៅពីក្រោយក្លិប Napoli ខណៈ Inter ឡើងមកលេខ ៦ ក្នុងតារាង៕

The post ក្រុមមិនដែលចាញ់ Juventus បរាជ័យក្រោមថ្វីជើង Inter appeared first on CamboSport.